ព័ត៌មានជាតិ

ប្រយត្ន័បងប្អូន! ងៀតត្រីបបែល និងគ្រឿងកំប៉ុង ខូចគុណភាពជិត១០០កំប៉ុង ត្រូវសមត្ថកិច្ចដកហូតបាននៅផ្សារបែកចាន និងផ្សារថ្នល់ទទឹង!!!

កណ្តាល: យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងមន្រ្តីសាខាកាំកុងត្រូលខេត្តកណ្តាល ដោយទទួលបានកិច្ចសហការពីមន្រ្តីមន្ទីរពាណិជ្ជកម្មខេត្ត និងគណ:កម្មការផ្សារ បានចុះត្រួតពិនិត្យសុវត្ថិភាព ផលិតផលម្ហូបអាហារ រួមមាន៖ គ្រឿងកំប៉ុង , គ្រឿងសមុទ្រ , ជ្រក់ , បន្លែ, សណ្តែកបណ្តុះ , ប្រហិតសាច់គោ , ត្រីងៀត, សាច់ក្រក , គុយទាវ , ស្ករត្នោត និងគ្រឿងឧបភោគ បរិភោគ ដែលដាក់តាំងលក់នៅក្នុងផ្សារ និងផ្ទះលក់ទំនិញមួយចំនួន ជុំវិញផ្សារបែកចាន និងផ្សារថ្នល់ទទឹង ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។

មន្ត្រីជំនាញបានធ្វើតេស្តបឋមលើគំរូរួមមាន៖ ត្រីងៀត, សាច់ក្រក, គ្រឿងសមុទ្រ, គុយទាវ , ប្រហិតសាច់គោ, សណ្តែកបណ្តុះ, ជ្រក់ស្ពៃ និងងៀតត្រីបបែល ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ក្នុងនោះដែរ ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញសារធាតុគីមីហាមឃាត់ (បូរ៉ាក់) នៅលើងៀតត្រីបបែល ចំនួន ៣.៥គីឡូក្រាម ព្រមទាំងគ្រឿងកំប៉ុង ចំនួន ៨២កំប៉ុងនិងដប ហួសកាលបរិច្ឆេទប្រើប្រាស់ ក្រពឹត និងច្រេះ និងបានដកហូត យកមករក្សាទុកដើម្បីកម្ទេចចោលនៅពេលក្រោយ៕

មតិយោបល់