ព័ត៌មានជាតិ

ទ្រង់ទ្រាយធំ!.. សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ៤១នាក់ មុនបញ្ជូនទៅតុលាការ!!!

ភ្នំពេញ: នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានធ្វើការបង្ហាញមុខជនសង្ស័យសរុបចំនួន៤១នាក់ ក្នុងនោះមានស្រី៣នាក់ ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់ថ្នាំ​ញៀន។

សូមបញ្ជាក់ថា​ជនសង្ស័យទាំង៤១នាក់ ក្នុងនោះមានស្រី៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជាបន្តបន្ទាប់នៅតាមបណ្តារខណ្ឌនានាងក្នុងរាជធានីភ្នំពេញ ដោយធ្វើការដកហូតបានថ្នាំញៀនមួយចំនួនធំ​, សម្ភារ:ប្រើប្រាស់ថ្នាំញៀន​ និងមធ្យោបាយជិះធ្វើសកម្មភាពជួញដូរគ្រឿងញៀនផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការតាមច្បាប់បន្តទៀត៕

មតិយោបល់