Post News Media ព័ត៌មានជាតិ ​ផឹកស្រវឹង ខឹ...

​ផឹកស្រវឹង ខឹងនិងតូចចិត្ត​ប្រពន្ធមកផ្ទះមុនមិនចាំ ជិះម៉ូតូគេចរថយន្តទៅបុកបង្កាន់ដៃស្ពាន រងរបួសធ្ងន់!

​ភ្នំពេញ: បុរសដែលជាកម្មករ​រោងចក្រ​​ម្នាក់​ផឹកស្រា​ស្រវឹង​ ខឹង​ប្រពន្ធ​មក​ផ្ទះ​មុន​ បើក​ម៉ូតូ​ គេច​​រថយន្ត​ផុត​ជ្រុល​ទៅ​បុក​​បង្កាន់​ដៃ​ស្ពាន ​បណ្តាល​ឲ្យ​រង​របួស​ធ្ងន់​ បង្កឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលវេលម៉ោង​​៦​នឹង​៣៥នាទី​​យប់​ ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ នៅ​តាម​បណ្ដោយ​ផ្លូវ​ បេតុង​ ជាប់​របង​​វត្ត​​សម្ពលី​ហៅ​វត្ត​ភ្នៀត​ ដែល​ស្ថិត​នៅ​​សង្កាត់​ស្នោរ​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

ជន​រងគ្រោះ​​ឈ្មោះ ​ណយ​ ភេទ​ប្រុស ​អាយុ​៣៣​ឆ្នាំ​ មុខរបរ​ កម្មករ​រោងចក្រ​ រស់នៅ​ភូមិ​ ឧសភា​ សង្កាត់​ពន្សាំង​ ខណ្ឌ​ព្រែក​ព្នៅ​ រាជធានីភ្នំពេញ​។

ជន​រងគ្រោះ​ជិះ​ម៉ូតូ​ ម៉ាក​ឌ្រីម​សង់ ​ស៊េរី​២០០៩ ​ពណ៌​ខ្មៅ​ ពាក់ស្លាក​លេខ​ តាកែវ​​1D-4338 បើក​បរ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​។​

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូចេញពីរោងចក្រ គោល​ដៅ​ ទៅផ្ទះវិញ បន្ទាប់មកជនរងគ្រោះបើកបរក្នុងស្ថានភាពស្រវឹង​ផង​ បានរេ ចង្កូតបុកបង្កាន់ដៃស្ពានបណ្តាលឲ្យបែកម៉ាស៊ីនខ្ទេចនិងរងរបួសធ្ងន់​ល្មម​ ហើយ​ជន​រងគ្រោះ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​ស្គាល់​គ្នា​ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯក​ជន​ជិត​កន្លែង​កើត​ហេតុ​ភ្លាមៗ​ផងដែរ​ហើយ។ ចំណែក​​ប្រពន្ធ​ដឹង​ថា​ ប្តី​មាន​គ្រោះ​ថ្នាក់​ បាន​មកដល់​កន្លែង​កើត​ហេតុ​ភ្លាមៗ​ផងដែរ​។

បើតាមដម្តី​ជន​រងគ្រោះ​ បាន​និយាយ​ប្រាប់​ថា​ រូបគាត់​ស្រវឹង​ស្រា​តិចតួច​ទេ​តែខឹង​នឹង​ប្រពន្ធ​របស់​ខ្លួន​ ដែល​ជិះ​ម៉ូតូ​ជាមួយ​ប្អូន​មកមុន​ មិន​ចាំ​គាត់​ឌុប ហើយ​គាត់​ខឹង​ពេក​ តូច​ចិត្ត​ខ្លួន​ឯង​ បើ​ក​ម៉ូតូ​ទាំង​​ស្មារតី​មិន​នឹង​នរ​ បាន​បើក​ម៉ូតូ​គេច​ពី​រថយន្ដ​ ហើយ​​រេចង្កូត​ទៅ​បុក​បង្កាន់​ដៃ​ស្ពាន​តែ​ម្តង​។

បើតាមសម្តី​ឪពុក​ក្មេក​ជន​រងគ្រោះ​ខាង​លើ​ បាន​និយាយ​ប្រាប់​ថាកូន​ស្រី​ របស់​គាត់​ពោះ​ធំ​ជិត​គ្រប់​ខែ​ទៅ​ហើយ​ ហើយ​​ជា​រៀង​រាល់​ថ្ងៃ​ជន​រងគ្រោះ​ នឹង​ប្រពន្ធ​របស់​ខ្លួន​ ដឹក​គ្នា​ចេញ​ពី​រោងចក្រ​ ជា​រៀង​រាល់​ថ្ងៃ​ផង​ដែរ​ តែ​សំណាង​ល្អ​ ថ្ងៃ​កើត​ហេតុ​ កូន​ស្រី​ របស់​គាត់​ មិន​បាន​ឌុប​គ្នា​ ដោយ​ឲ្យប្អូន​ប្រុស​ ឌុប​មក​ផ្ទះ​មុន​។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​ជន​រងគ្រោះ​សម្រាកនៅ​មន្ទីរពេទ្យ​ ហើយ​ ចំណែក​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្នោរ​បាន​ប្រគល់ឲ្យ​ឪពុក​ក្មេក​នៅ​កន្លែង​កើត​ហេតុ​​ភ្លាមៗ​ផងដែរ​៕

Loading...