Post News Media ព័ត៌មានជាតិ ​រថយន្តដឹកថ្ម...

​រថយន្តដឹកថ្មមិច​របស់កង​វិស្វកម្ម​នៃក្រសួងការពារជាតិ បើកចុះចំណោតដាច់ហ្វ្រាំង​ក្រឡាប់ធ្លាក់ជ្រោះ នៅ​​កោះកុង!

កោះកុង: កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅ​លើផ្លូវជាតិលេខ​៤៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​៦១-៦២ នៅចំណុចអន្ទង់អាំងធំ ស្ថិតក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។

បង្កឡើងដោយរថយន្ត NISAN មួយគ្រឿង ពណ៌ កណ្តុរប្រម៉េះ PSHN ០៨៤៦ (ចង្កូតស្តាំ) របស់កង វិស្វកម្ម នៃក្រសួងការពារជាតិ បើកបរដោយឈ្មោះ ឈ្មោះ ជ្រូក ភេទប្រុស អាយុ ២៥ឆ្នាំ ទីលំនៅខេត្តកំពត ដឹកថ្មមិច ទិសដៅពីកើតទៅលិច បានរអិលធ្លាក់ផ្លូវ ចុះជ្រោះក្រឡាប់ដោយខ្លួនឯង ហើយជនរងគ្រោះ បាមចុចកញ្ចក់លោតចេញពីរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ បាក់ដៃខាងឆ្វេង។

​មូលហេតុ ដាច់ហ្វ្រាំង​ពេលចុះចំណោត៕

Loading...