ព័ត៌មានជាតិ

សាហាវណាស់! ឃាតកម្មកាប់សម្លាប់បុរសម្នាក់ដាច់ក្បាល នៅបាត់ដំបង

បាត់ដំបង: កាលពីវេលាម៉ោង២រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីឃាតកម្មកាប់សម្លាប់បុរសម្នាក់ដាច់ក្បាលយ៉ាងរន្ធត់ នៅ​ភូមិ​សួន​ស្លា ឃុំ​ក្តុល​តា​ហែ​ន ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​។

​ជនសង្ស័យ​ឈ្មោះ​ បាន ចម្រើន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ(ជន​ដៃដល់​ជា​មនុស្ស​កើតរោគ​សរសៃប្រសា​ទ)​ រស់នៅ​ភូមិ​ឃុំ​កើត​ហេតុ​។ ជន​រង​គ្រោះ​ឈ្មោះ ​ឆ​ម ឈឿ​ម ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​អន្ទាក់ ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន។

ចំពោះករណីនេះ មិន​ទាន់​ដឹង​ពី​មូលហេតុនៅឡើយនោះទេ។

​​បច្ចុប្បន្ន កម្លាំង​ជំនាញ​​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​សួរនាំ​និង​​បញ្ជូន​​ទៅ​កា​ន់ស្នង​ការដ្ឋាន​ខេត្តចាត់ការបន្តទៀត៕​

មតិយោបល់