ព័ត៌មានជាតិ

ដឹងហើយ លឺហើយ នៅតែប្រព្រឹត្ត! ជនសង្ស័យជាច្រើននាក់ ជាប់ខ្នោះរបស់សមត្ថកិច្ចខណ្ឌដូនពេញ!

ភ្នំពេញ: នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនជនសង្ស័យជួញដូរ និងប្រើប្រាស់គ្រឿងញៀនដែលជាមុខសញ្ញាសកម្ម ហើយត្រូវបានអធិការដ្ឋាន និងប៉ុស្តិ៍ កំណត់ក្នុងវិធានការជំនាញ ឈានដល់បើកការឃាត់ខ្លួនបានជនសង្ស័យ៥នាក់ ដកហូតបានក្រាមសថ្លាតូចធំ៦កញ្ចប់ ជញ្ជីញថ្លឹងគ្រឿងញៀន១ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្ដាន់ពីរ ផ្លូវរថភ្លើងR៦ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

សមត្ថកិច្ចឲ្យដឹងថា លទ្ធផលនៃកិច្ចប្រតិបត្តិការណ៍នេះបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ រួមមាន៖
១.ឈ្មោះ ថា តូរ៉ូ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ផ្ទះជួលគ្មានលេខ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ។
២.ឈ្មោះ កុយ ជិវន្ត ភេទប្រុស អាយុ២១ឆ្នាំ មុខមិនពិតប្រាដក ស្នាក់នៅផ្ទះជួល សង្កាត់ដង្កោ ខណ្ឌដង្កោ ។
៣.ឈ្មោះ គីម អ៊ន់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដែក ស្នាក់ផ្ទះជួលគ្មានលេខ ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ។
៤.ឈ្មោះ គៀង ស៊ីថាត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះជួលគ្មានលេខ សង្កាត់បឹងកក២ ខណ្ឌទួលគោក ។
៥.ឈ្មោះ បុត ជីឌន ភេទប្រុស អាយុ៤០ឆ្នាំ មុខរបររើសអេតចាយ ស្នាក់សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ក្នុងនោះដែរវត្ថុតាងរួមមាន ក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៦កញ្ចប់ ក្នុងនោះមានធំ៥កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១ និងថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៥នាក់និងវត្ថុតាងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធីច្បាប់៕

មតិយោបល់