Post News Media ព័ត៌មានជាតិ ខណ្ឌច្បារអំពៅ...

ខណ្ឌច្បារអំពៅ!!! បុរស​ម្នាក់ ដក​កាំភ្លើង​បាញ់​រះជា​ច្រើន​គ្រាប់ទាំងកណ្តាលរាត្រីនៅក្នុង​សំណង់​ផ្ទះល្វែងតាង៉ូវ​​

ភ្នំពេញ: មានករណីផ្ទុះអាវុធមួយបានកើតឡើង ខណ:ដែលបុរសម្នាក់ បានដកកាំភ្លើងបាញ់​រះជា​ច្រើន​គ្រាប់ទាំងកណ្តាលរាត្រីនៅក្នុង​សំណង់​ផ្ទះល្វែងតាង៉ូវ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល និងភិតភ័យយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២យប់ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុង​សំណង់​ផ្ទះល្វែងតាង៉ូវ​​ ភូមិ​តាង៉ូវ​កណ្តាល សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ​។

សូមបញ្ជាក់ថា ក្រោយកើតហេតុការណ៍ផ្ទុះអាវុធជាច្រើនគ្រាប់នេះរួច សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនខ្មាន់កាំភ្លើងខាងលើនេះបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលនិរោធ ដើម្បីសាកសួរបន្តហើយទាញទ្វារបិទ​ ​ហាក់បីដូចជា​ព្យាយាម​បិទបាំង​មិ​នចង់ផ្ដល់ព័ត៌មាន៕

Loading...