ព័ត៌មានជាតិ

ខណ្ឌពោធិ៍សែនជ័យ! ពលរដ្ឋស្រូបផ្សែង​ហុយធូលី​ពីរោងចក្រកាត់ដេរ​ធីមប៊ឺរមេធរាល់ថ្ងៃ អាជ្ញាធរពុំមានដំណោះស្រាយ ផ្ទុះការតវ៉ាទាំងព្រឹក!

ភ្នំពេញ: បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងបុរី ស៊ន់តូនី ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ បាននាំគ្នារាយការណ៍​ប្តឹងទៅលោក កង វង ចៅសង្កាត់ចោមចៅ១ នៅ​ជុំវិញ​ការបញ្ហាផ្សែង​ហុយធូលី ចេញពីរោងចក្រមួយកន្លែង មានទីតាំងដស្ថិតនៅក្នុងមូលដ្ឋាន បង្កឲ្យផលប៉ះពាល់ធ្ងន់ធ្ងរ លើបរិស្ថាន សុខភាពរាងកាយ ពិបាករស់នៅ ដកដង្ហើម ស្រូបតែផ្សែងរោងចក្រសោះ​ហើយ តែគ្មានដំណោះស្រាយ មិនដឹងថា​អាជ្ញាធរមិនខ្វល់ដល់ពលរដ្ឋរងទុកយ៉ាងណានោះទេ ទើបនៅព្រឹក​ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ ប្រមូលផ្តុំគ្នាតវ៉ាខាងក្បែររោងចក្រ ទាមទារជម្រុញឲ្យ អាជ្ញាធរ ពន្លឿនក្នុងការដោះស្រាយ​។

តាមប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងទាំងក្តីបារម្ភ ជុំវិញផលប៉ះពាល់សុខភាពនិង បរិស្ថាន ក្នុងភូមិសាស្រ្តរបស់ពួកគាត់ ដោយរោងចក្រកាត់ដេរ យីហោ ធីមប៊ឺរមេធ បង្ហុយផ្សែង កាកសំណល់ចេញពីរោងចក្រ មកបរិយាកាសខាងក្រៅ ប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋជុំវិញ ពិបាកដកដង្ហើម ហើយកន្លងមក ពលរដ្ឋធ្លាប់ ប្តឹង រាយការណ៍ទៅជាអាជ្ញាធរ សង្កាត់ផងដែរ តែរហូតមកដល់ពេលនេះ គ្មាន ដំណោះស្រាយជូនប្រជាពលរដ្ឋនៅឡើយទេ​។

ពលរដ្ឋបន្តទៀតថា ដោយសោះអង្គើយ របស់អាជ្ញាធរ រហូតមកដល់ពេលនេះ សូន្យសុង មិនរវល់ អើពើ ទើបពលរដ្ឋជាច្រើនគ្រួសារ ប្រមូលផ្តុំគ្នា តវ៉ានៅខាងក្បែររោងចក្រ បំណងចង់ឲ្យអាជ្ញាធរពន្លឿនក្នុងការដោះស្រាយជូនពួកគាត់ផង​៕

មតិយោបល់