Post News Media ព័ត៌មានជាតិ ​រថយន្តសាំយ៉ុ...

​រថយន្តសាំយ៉ុងបើកលឿនមិនប្រកាន់ស្តាំ បុកម៉ូតូ ស្លាប់ប្តីប្រពន្ធរងរបួស នៅស្រុកសន្ទុក!

កំពង់ធំ: នៅវេលាម៉ោង៧និង២០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បើកបរក្នុងទិសដៅស្របគ្នា​ពីជើងទៅត្បូង បណ្តាលបុរសម្នាក់ស្លាប់ និងស្ត្រីម្នាក់ទៀតរងរបួស នៅ​អូរដៃជ្រៃ លើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម នៅភូមិសង្គ្រោះ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

រថយន្តបង្ក ម៉ាកសាំងយ៉ុង ពណ៌លឿង ស្លាកលេខគ្មាន អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ​គេចខ្លួន បុកម៉ូតូម៉ាកហុង ដាឌ្រិម សេ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ1AM.8758 បើកបរដោយឈ្មោះ សៀន ឈិន ភេទប្រុស អាយុ៦២ឆ្នាំ នៅភូមិត្បែង ឃុំបឹងល្វាលើ ស្រុកសន្ទុកខេត្តកំពង់ធំ(ស្លាប់នៅកន្លែងកើតហេតុ) ឌុបប្រពន្ធឈ្មោះ ឃ្លោក ជឹង អាយុ៥៨ឆ្នាំ(របួសស្រាល)។

មូលហេតុបឋមបង្កឡើងដោយអ្នកបើកបររថយន្តសាំងយ៉ុងបើកបរមានល្បឿនលឿន និង មិនប្រកាន់ស្តាំ​។
វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក៕

Loading...