ព័ត៌មានជាតិ

កូន​ប្រធានមន្ទីរសេដ្ឋកិច្ច​ខេត្តព្រៃវែងម្នាក់ ស្រវឹងជិះម៉ូតូលឿនដួលបោកក្បាលនឹងថ្នល់ស្លាប់!

​ព្រៃវែង:​ កាលពីវេលាម៉ោង១និង៣០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានបុរសម្នាក់ បើក​ម៉ូតូម៉ាក វ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ក្នុងល្បឿនលឿនមានស្ថានភាពស្រវឹង រួចដួលបោកក្បាលនឹងថ្នល់ បណ្តាលឲ្យស្លាប់ភា្លមៗនៅនឹងកន្លែង នៅ​ខាងកើតរង្វង់មូលវត្តរោងដំរី ភូមិលេខ៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង​ ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ គន្ធ វុទ្ធី ភេទប្រុស អាយុ​២៥ឆ្នាំ ជាកូនប្រធានមន្ទីរសេដ្ឋកិច្ចខេត្តព្រៃវែង ស្នាក់នៅភូមិជើងទឹក.ក សង្កាត់ជើងទឹក ក្រុងព្រវែង ខេត្តព្រៃវែង។​​​

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ បានធ្វើការវាស់វែង និង​កំណត់ហេតុ រួចប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

មតិយោបល់