Post News Media ព័ត៌មានជាតិ សមត្ថកិច្ចចុះ...

សមត្ថកិច្ចចុះបង្ក្រាបទីតាំងហ្គេមយីហោ«1618 សាលកម្សាន្តបុក​ប៊ី​យ៉ា» មន្ត្រីប៉ូលិសខណ្ឌទួលគោកម្នាក់ ដេញអ្នកកាសែតមិនឲ្យថតរត់បាតជើងសព្រាត!

ភ្នំពេញ: ​កម្លាំងចម្រុះ​ខណ្ឌទួលគោក ចុះធ្វើការបង្ក្រាបទីតាំងកម្សាន្តមួយកន្លែង​យីហោ​ «1618សាលកម្សាន្តបុក​ប៊ី​យ៉ា​ » ដកហូតបានទូរហ្គេមជាច្រើនគ្រឿង។ ចំណែកម្ចាស់ទីតាំងមិនបានឃាត់ខ្លួនឡើយ មិនតែប៉ុណ្ណោះខណ:នោះមានមន្ត្រីប៉ូលិសខណ្ឌទួលគោកម្នាក់ បានដេញអ្នកកាសែតមិនឲ្យថតរូបក្នុងករណីនេះ ធ្វើឲ្យអ្នកកាសែតនាំគ្នារត់បាតជើងសព្រាត ។

ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៨ នៅតាមបណ្តោយផ្លូវព្រះមុន្នីរ៉េត សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ក្នុងករណីនេះសមត្ថកិច្ចមិនបានឃាត់ខ្លួនម្ចាស់ទីតាំងនោះទេ ដោយពេលចុះបង្ក្រាបនោះ ឃាត់ខ្លួនបានតែនារីជាអ្នកគ្រប់គ្រងមើលការខុសត្រូវនៅទីតាំងហ្គេមនេះម្នាក់តែប៉ុណ្ណោះទៅសាកសួរ និងបិទទ្វារទីតាំងហ្គេមខាងលើនេះបណ្តោះអាសន្ន ដោយដកហូតបានទូរហ្គេមជាច្រើនគ្រឿងផងដែរ។

សូមបញ្ជាក់ផងដែរថា គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាបទីតាំងខាងលើនេះ ហាក់បីដូចជាមិនបើកចំហរឲ្យអ្នកសារព័ត៌មានចូលថតខាងក្នុងបាននោះទេ។ មិនតែប៉ុណ្ណោះក្នុងនាមជាអ្នកកាសែត សូមណូមពរដល់អាជ្ញាធរ និងសមត្ថកិច្ច សូមឲ្យប្រើពាក្យសម្តីសមរម្យទៅលើអ្នកកាសែតផង ប្រាប់អ្នកកាសែតឲ្យស្រួលទៅ ដឹងហើយនេះជានិតីវិធីរបស់សមត្ថកិច្ច ក៏ប៉ុន្តែសុំត្រឹមតែប្រើពាក្យសម្តីឲ្យបានសមរម្យជាងនេះបន្តិច៕

Loading...