ព័ត៌មានជាតិ

ធុំក្លិនស្អុយចម្លែក គាស់ទ្វារចូលមើល ស្រាប់តែឃើញសពស្ត្រីម្នាក់..

កំពង់ធំ: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលប្រទះឃើញបងស្រីរបស់ខ្លួនដេកស្លាប់តែម្នាក់ឯង កាលពីវេលាម៉ោង៣និង៣០នាទីល្ងាច ថ្ងៃទី២៩​ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិកំពង់ថ្ម ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។

ស្ត្រីរងគ្រោះខាងលើនេះមានឈ្មោះ ប៉ុល ចន្ទ្រា ភេទស្រី មានជំងឺប្រចាំកាយ ជំងឺបេះដូង ជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម ហើយករណីនេះបង្កការភ្ញាក់ផ្អើលខណ:ដែលអ្នករស់នៅជិតខាង បានធុំក្លិនស្អុយ ទើបប្រាប់ម្ចាស់ផ្ទះជួល ឲ្យម្ចាស់ផ្ទះបានឲ្យគាស់ទ្វារចូលមើល ក៏ប្រទះឃើញសពស្រ្ដីរងគ្រោះ ដេកស្លាប់នៅក្នុងបន្ទប់ខាងលើតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ និងធ្វើកោសល្យវិច័យ បានឲ្យដឹងថា សពជនរងគ្រោះពិតជាស្លាប់ដោយសារជំងឺពិតប្រាកដមែន និងធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់