Post News Media ព័ត៌មានជាតិ ស៊ីរី ធ្វើអន្...

ស៊ីរី ធ្វើអន្តរាគមន៍បាញ់ទម្លាក់មីស៊ីល ដែលវាយប្រហារចូលទៅកាន់ទីក្រុងដាម៉ាស

ស៊ីរី: តាមរយ:រូបភាពវីដេអូមួយ បានបង្ហាញពីការវាយប្រហារ ដោយគ្រាប់មីស៊ីល ត្រូវបានបាញ់ទម្លាក់នៅលើប្រទេសស៊ីរី កាលពីថ្ងៃសុក្រ ដោយយោធាអ៊ីស្រាអែល បានបដិសេធការចោទប្រកាន់ ពីការចូលរួមរបស់ខ្លួន ក្នុងការវាយប្រហារនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨។

វីដេអូនេះ បានលេចទ្បើងនៅលើអ៊ីនធឺរណែត ដែលបានបង្ហាញឲ្យឃើញពីប្រព័ន្ធការពារដែនអាកាសរបស់ស៊ីរី បានចាត់វិធានការទប់ស្កាត់ការវាយប្រហារមីស៊ីល នៅជិតទីក្រុងដាម៉ាស។

ប្រភពីមន្ត្រីសន្តិសុខជាន់ខ្ពស់របស់ស៊ីរីម្នាក់ បានប្រាប់ភ្នាក់ងារ Sputnik ថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេស បានបាញ់ទម្លាក់មីស៊ីលចំនួន ៤គ្រាប់ ដែលបានវាយប្រហារទៅលើ Al Kiswah ជាទីក្រុងមួយ ស្ថិតនៅភាគខាងត្បូងទីក្រុងដាម៉ាស៕

Loading...