ព័ត៌មានជាតិ

អុញនោះ! ប្រទះឃើញជនបរទេសម្នាក់ ដេកស្លាប់នៅក្នុងសណ្ឋាគារLub D ដោយពុំទាន់ដឹងមូលហេតុ..

សៀមរាប: បុរសជនបរទេសម្នាក់ ដេកស្លាប់នៅក្នុងសណ្ឋាគារLub D បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះទៅធ្វើការពិនិត្យ ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង៨និង៥០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចសណ្ឋាគារ Lub D ក្រុមទី៧ ភូមិវត្តបូព៌ សង្កាត់សាលាកម្រើក ក្រុងសៀមរាប ខេត្តសៀមរាប។

សមត្ថកិច្ចបានឲ្យដឹងថា សពជនបរទេសខាងលើមាន​ឈ្មោះ​ Mills Kyle Robert ភេទ​ប្រុស​ អាយុ​២៦ឆ្នាំ​ មុខរបរ​ ​ភ្ញៀវ​ទេសចរ​ ជនជាតិ​អាមេរិក កាន់លិខិត​ឆ្លង​ដែន​លេខ​ 589098187​ ស្នាក់នៅកន្លែងកើតហេតុខាងលើ។

សូមបញ្ជាក់ថា ចំពោះមូលហេតុនៅមិនទាន់ដឹងនៅឡើយទេ ព្រោះពេលនេះសមត្ថកិច្ចជំនាញកំពុងធ្វើកោសល្យវិច័យ៕

មតិយោបល់