ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់រថយន្តFord ចង្កូតស្តាំមួយគ្រឿង គ្មានបង្កាន់ដៃពន្ធនាំចូលហើយប្រើប្រាស់ស្លាកលេខក្លែងក្លាយទៀត!!!

បន្ទាយមានជ័យ: នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់រថយន្តម៉ាកFord ចង្កូតស្តាំមួយគ្រឿង ដែលគ្មានបង្កាន់ដៃពន្ធនាំចូលហើយ និងប្រើប្រាស់ស្លាកលេខក្លែងក្លាយទៀត (ចង្កូតស្តាំ PP-1799) នាំយកមកសាកសួរ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិយាងថ្មី ឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

រហូតមកទល់ពេលនេះ សមត្ថកិច្ចកំពុងបន្តការសាកសួរនៅឡើយ ៕

មតិយោបល់