Post News Media ព័ត៌មានជាតិ កាន់តែក្តៅទៀត...

កាន់តែក្តៅទៀតហើយ! ស្នូរគ្រាប់កាំភ្លើងកក្រើក ប្រជាពលរដ្ឋរត់ជាន់ជើងគ្នា ដោយសារលោកផ្កាយ២…

ភ្នំពេញ: មានករណីផ្ទុះអាវុធមួយបានកើតឡើង ខណ:ដែលមន្ត្រីនគរបាកផ្កាយ២ម្នាក់ បានដកកាំភ្លើងបាញ់​រះជា​ច្រើន​គ្រាប់ទាំងកណ្តាលរាត្រីនៅក្នុង​សំណង់​ផ្ទះល្វែងតាង៉ូវ ដោយមិនដឹងមូលហេតុ បង្កការភ្ញាក់ផ្អើល និងភិតភ័យយ៉ាងខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១២យប់ឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុង​សំណង់​ផ្ទះល្វែងតាង៉ូវ​​ ភូមិ​តាង៉ូវ​កណ្តាល សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ ​រាជធានីភ្នំពេញ​។

លោកផ្កាយ២ ដែលបាញ់បោះជាច្រើនគ្រាប់ខាងលើនេះ មានឈ្មោះ ប្រាក់ តូចវាសនា អាយុ៣៣ឆ្នាំ ជាអនុប្រធាននាយកដ្ឋានព្រំដែនគោក ។ ចំណែកមូលហេតុបាញ់ គឺដោយសារឃើញជនសង្ស័យឈរក្បែររថយន្តរបស់ខ្លួនដែលចតនៅខាងមុខផ្ទះ ទើបបាញ់ឡើង២គ្រាប់ ហើយប្រញាប់រត់ចុះមកមើលរថយន្តស្រាប់តែបាត់ជនសង្ស័យទាំងនោះទៀត ទើបគាត់ខឹងបាញ់៥ទៅ៦គ្រាប់បន្ថែមទៀត សរុបទាំងអស់៨គ្រាប់រួចក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។

សូមបញ្ជាក់ថា ក្រោយកើតហេតុការណ៍ផ្ទុះអាវុធជាច្រើនគ្រាប់នេះរួច សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនខ្មាន់កាំភ្លើងខាងលើនេះបញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលនិរោធ ដើម្បីសាកសួរបន្តហើយទាញទ្វារបិទ​ ​ហាក់បីដូចជា​ព្យាយាម​បិទបាំង​មិ​នចង់ផ្ដល់ព័ត៌មាន៕

Loading...