ព័ត៌មានជាតិ

យុវជនម្នាក់ ចង.កស្លាប់នៅក្នុងផ្ទះសំណាក់«កោះកុងថោន» ស្លាប់ជាច្រើនទាល់តែស្អុយទើបផ្អើល..

កោះកុង: យុវជនម្នាក់បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធ័ម​ទាល់តែមានក្លិនស្អុយទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យ។

ហេតុការណ៍នេះកើតឡើងនៅម៉ោង១០ និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងបន្ទប់ទឹកនៃបន្ទប់លេខ១១៣ ផ្ទះសំណាក់កោះកុងថោន ភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះបានចងកនឹងខ្សែលីឡុងនឹងអង្រឹង ជាប់ជញ្ជាំងថ្មបន្ទប់ទឹក និងឃើញមានយកកៅអីដើម្បីចង តែដោយសារកៅអីបានដួល សាកសពក៏ស្លាប់ក្នុងលក្ខណ:អង្កុញជើង និងទ្វារបន្ទប់បានចាក់គន្លឹះពីខាងក្នុង។ ដោយឡែកទ្វារបន្ទប់ទឹកក៏ចាក់គន្លឹះដែរ ហើយសាកសពមានសភាពហើមស្អុយរលួយមានក្លិន។

សពរងគ្រោះមានឈ្មោះ ឆេង វណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ តាមការបញ្ជាក់របស់ក្រុមគ្រួសារបានឲ្យដឹងថា ជនរងគ្រោះ មានវិប្បត្តិផ្លូវចិត្ត ពិសេសកន្លងមកជនរងគ្រោះមិនសូវចេញពីក្នុងបន្ទប់ឡើយ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចបានបញ្ជាក់ថា សពពិតជាស្លាប់ដោយសារតែការធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងពិតប្រាកដមែន និងបានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់