Post News Media ព័ត៌មានជាតិ ក្រុមក្មេងស្ទ...

ក្រុមក្មេងស្ទាវខឹងជនជាតិចិនដើររញ៉េរញ៉ៃ ព្រួតគ្នាវាយត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្រុងព្រះសីហនុ!

ព្រះសីហនុ: ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីវាយជនជាតិចិន កាលពី​វេលាម៉ោង​២​និង៥០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ក្រោយកាស៊ីណូ យ៉ាឌួលី ក្រុមទី១៥ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។

ជនសង្ស័យ​៣នាក់ ទី១​អាយុ​១៤ឆ្នាំ មុខរបរ មិនពិតប្រាកដ​។ ទី២​ឈ្មោះ ធី រ៉ាវៀត ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ អ្នកក្រឡុកស្រា នៅ​ស៊ីហ៊ូ មានទីលំនៅ ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ​។ និងទី៣​ឈ្មោះ ផា រិនហៃ ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

មូលហេតុ​ ក្រុមជនសង្ស័យខឹងជនជាតិចិន ដើររញ៉េរញ៉ៃពាសពេញផ្លូវ​គ្មានសណ្តាប់ធ្នាប់ ពេលពួកគេស៊ីប្លេរឲ្យជៀស មិនព្រមជៀស បែរជាស្រែកលឺៗ ទើបពួកគេខឹងហើយក៏វាយទៅលើជនជាតិចិនទាំងនោះតែម្តង​។

ករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុដើម្បីផ្តន្ទាទោសតាមច្បាប់ ៕

Loading...