ព័ត៌មានជាតិ

មុខសញ្ញាប្រើអាវុធកណ្តៀវភ្ជង់.កនារីម្នាក់យកទ្រព្យសម្បត្តិ នៅក្រុងបាត់ដំបង ជាប់ខ្នោះរបស់សមត្ថកិច្ច!!!

បាត់ដំបង: លោកអធិការក្រុងបាត់ដំបង បានប្រាប់Post Newsថា កម្លាំងជំនាញអធិការក្រុង និងកម្លាំងជំនាញការិយាល័យកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងករណី លួចមានស្ថានទម្ងន់ទោស (ប្រើអាវុធកណ្តៀវ) ភ្ជង់កជនរងគ្រោះយកទ្រព្យសម្បត្តិ។

ករណីនេះកើតឡើងនៅម៉ោង៥និង១០នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចក្រុមទី០៦ ភូមិរំចេក៤ សង្កាត់រតន: ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ ស៊ុ រតន: ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបានជិះម៉ូតូហុងដាឌ្រីម ពណ៌ក្រហម មកឈប់នៅចំណុចកើតហេតុខាងលើ រួចធ្វើសកម្មភាព យកកណ្តៀវភ្ជង់កជនរងគ្រោះឈ្មោះ អ៊ុករ: សុភានាថ ភេទស្រី អាយុ២៤ឆ្នាំ មានទីលំនៅភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង យកទូរស័ព្ទដៃម៉ាកអុបប៉ូ ពណ៌ទឹកប្រាក់១គ្រឿង ,កាបូបស្បែកពណ៌ត្នោត០១ , អត្តសញ្ញាណប័ណ្ណចំនួន១សន្លឹក , លិខិតឆ្លងដែន០១ ក្បាល និងប្រាក់ដុល្លារ៥០ដុល្លារ រួចគេចខ្លួន។ ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវមុខសញ្ញាខាងលើនេះ លុះដល់ម៉ោង២ កម្លាំងជំនាញអធិការក្រុង និងកម្លាំងជំនាញការិយាល័យកម្រិតធ្ងន់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងរួមទាំងវត្ថុតាង យកមកការិយាល័យកម្រិតធ្ងន់ដើម្បីចាត់វិធានការតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់