ព័ត៌មានជាតិ

កុំចេះតែជឿ!! កម្មកររោងចក្រសោះ បែកគំនិតក្លែងលិខិតសាធារណៈ ក្លែងប័ណ្ណសំគាល់យានយន្ត ត្រូវប៉ូលិសចាប់ខ្លួននៅការ៉ាស់សាំងPTT!

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ ឃាត់ខ្លួនពាក់ព័ន្ធក្លែងលិខិតសាធារណ: ក្លែងប័ណ្ណសម្គាល់យានយន្ត។

​ការឃាត់ខ្លូននេះធ្វើឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨​ នៅចំណុចការ៉ាស់សាំងPTT​ ផ្លូវ១៨០០​ ក្រុមទី៥​ ភូមិទួលពពែរ​ សង្កាត់ទួលសង្កែទី២​ ខណ្ឌឫស្សីកែវ​ រាជធានីភ្នំពេញ។

​ជនសង្ស័យមានឈ្មោះ​ រ៉ន​ វាសនា​ ភេទប្រុស​ អាយុ២៩ឆ្នាំ​ ស្នាក់​នៅភូមិកែវឡាប​ ឃុំពន្លៃ​ ស្រុកបរិបូរណ៍​ ខេត្តកំពង់ឆ្នាំង​ មានស្រុកកំណើត​ ឃុំល្វា​ ស្រុកព្រះស្តេច​ ខេត្តព្រៃវែង​ មុខរបរ​កម្មកររោងចក្រ​។

សមត្ថកិច្ចឲ្យដឹងថា កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨​ ជនរងគ្រោះឈ្មោះ​ ជា​ ម៉ារ៉ាឌី​ ភេទស្រី អាយុ២៤ឆ្នាំ​ បានបាត់ស្លាកលេខរយន្តរបស់ខ្លួនដែលមានលេខ​ 2AI-3800 ដែលបំពាក់លើរfយន្តម៉ាកព្រូស ពណ៌ស​ លុះដល់វេលាម៉ោងខាងលើជនរងគ្រោះបានប្រទះឃើញស្លាកលេខរបស់ខ្លួនបំពាក់លើរយន្តToYoTa ព្រូសស៊េរី២០១០​ ពណ៌ស​ ក៏ហៅសមត្ថកិច្ចឲ្យឃាត់ខ្លួន​។

ក្រោយមកសមត្ថកិច្ចឆែកឃើញមានប័ណ្ណសម្គាល់យានយន្ត​ ដែលជនសង្ស័យបានក្លែងលិខិតនេះសម្រាប់ដាក់លើរដយន្តព្រូសស៊េរី២០១០​ ។

វត្ថុតាងដកហូតបានរួមមាន៖ កាតគ្រីរថយន្តម៉ាកToYoTa ព្រូសស៊េរី២០១០​ ស្លាកលេខ​ 2AI-3800 និងរថយន្តមួយគ្រឿងម៉ាកToYoTa ព្រូសពណ៌សរ ពាក់ស្លាកលេខ​ 2AI-3800​ ។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងទៅតុលាការដើម្បីអនុវត្តតាមនិតិវិធីច្បាប់៕

មតិយោបល់