Post News Media ព័ត៌មានជាតិ មិនដឹងថា ត្រូ...

មិនដឹងថា ត្រូវគេសម្លាប់ ឬស្លាប់ដោយខ្លួន! អ្នករកឃ្មុំម្នាក់ ប្រទះឃើញគ្រោងឆ្អឹងសពមនុស្សក្នុងព្រៃ..

បាត់ដំបង: មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានអ្នករកឃ្មុំក្នុងព្រៃម្នាក់ បានប្រទះឃើញសពមនុស្ស សល់តែគ្រោងឆ្អឹង​ប្រញាប់រាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកពិនិត្យ។

ករណីនេះកើតឡើងនៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅក្នុងព្រៃភូមិទួលខ្ពស់ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

សពខាងលើមិនស្គាល់ពីអត្តសញ្ញាណ ឬបានភិនភាគអ្វីទាំងអស់ ដោយសារតែរលួយសល់តែគ្រោងឆ្អឹង ពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត៕

Loading...