Post News Media ព័ត៌មានជាតិ ឆក់បានវាគ្រាន...

ឆក់បានវាគ្រាន់ ដល់ប៉ូលិសទាន់ មានអីខ្នោះ

ភ្នំពេញ: ជនសង្ស័យ២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះម្នាក់ កាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ លើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតត្រង់ចំណុចក្រុមទី៣ ភូមិលូ សង្កតា់ស្វាយប៉ាក ខណ្ឌឬស្សីកែវ។

ជនសង្ស័យទី១.ឈ្មោះ លី រ៉ាហ្សាគីរីន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិឥស្លាម ទីលំនៅផ្ទះលេខ៤២ ផ្លូវលេខ៩ ក្រុម៤ ភូមិខ.១ សង្កាត់ច្រាំងចំរេះ២ មុខរបរនៅផ្ទះ និងទី២.ឈ្មោះ រ៉ា ដាវីត ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ក្រុម៥ ភូមិខ.១ សង្កាត់ច្រាំចំរេះ២ មុខរបរ នៅផ្ទះ អ្នកទាំង២ មានសារធាតុញៀនក្នុងខ្លួន។

ចំណែកជនរងគ្រោះឈ្មោះ សំ សូម៉ាណែត ភេទស្រី អាយុ២៩ឆ្នាំ ទីលំនៅផ្ទះលេខ៥១០ ក្រុម២ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាកខណ្ឌឬស្សីកែវ មុខរបរលក់ដូរ ។

សម្ភារដកហូតរួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ស៊ូរូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពញ ១BY ១២៦៣​ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏ស្រាប់តែត្រូវជនសង្ស័យ ធ្វើសកម្មភាពឆក់យកកាបូបតែម្តង រួចជិះគេចខ្លួនបាត់ ដោយនៅពេលនោះ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងទេ។

លុះដល់ព្រឹកឡើងថ្ងៃទី៣០ ខែវិច្ឆិកា ២០១៨វេលាម៉ោង១០ព្រឹក ទើបជនរងគ្រោះមកដាក់ពាក្យបណ្តឹង ដោយទូរស័ព្ទជនរងគ្រោះ ជាប់ ជី.ភី.អេស កម្លាំងបានធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួន ជនសង្ស័យ២នាក់ នៅចំណុចក្រុម៤ ភូមិខ.១ សង្កាត់ច្រាំងចំរេះ២ វេលាម៉ោង២រសៀល នៅថ្ងៃទី៣០ ខែ ឆ្នាំដដែល។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនចាត់ការបន្តតាមនីតិវិធី៕

Loading...