ព័ត៌មានជាតិ

សំណុំរឿង​ក្លែង​ព័ត៌មានថា មាន​​ចោរ​ចូល​លួច​យក​វត្ថុ​មាន​តម្លៃ​ និង​គាស់​ទ្វារ​កុ​ដ្ឋ នៅកំពង់ស្ពឺ ត្រូវសមត្ថកិច្ចបំបែកបានហើយ​

កំពង់ស្ពឺ: យោងតាមផេកហ្វេសប៊ុក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា​ កាលពី​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៤​និង​៤៧​នាទី​ មាន​ព្រះសង្ឃ​មួយ​អង្គ​ព្រះ​នាម​ ម៉​ន​ អឿ​ន​ ជា​ព្រះ​ចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម​ ស្ថិត​ក្នុងភូមិ​សំពៅ​ងរ​ ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង​ បាន​មក​ប្តឹង​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ ថា​មាន​ចោរ​ចូល​គាស់​ទ្វារ​កុ​ដ្ឋ​លួច​យក​សម្ភារ:​មាន​តម្លៃ ​និង​ប្រាក់​រាប់​សិប​លាន​រៀល​(​ប្រាក់​កឋិនទាន​)​ ក្រោយ​ពី​ទទួល​ពាក្យបណ្ដឹង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​ រហូត​បំបែកសំណុំរឿង ​និង​កំណត់​បាន​មុខសញ្ញា​ប្រព្រឹត្ដ​ជាក់ស្ដែង​តាម​លក្ខណ:​បច្ចេកទេស​វិទ្យាសាស្ត្រ​ និង​តម្រុយ​ភិនភាគ​ស្លាកស្នាម​មួយ​ចំនួន​ កត់សម្គាល់​ជនសង្ស័យ​ជាដើម​បណ្ដឹង​តែ​ម្ដង​ឈ្មោះ​ ម៉​ន​ អឿ​ន​ ភេទ​ប្រុស​ អាយុ​ ៤២​ឆ្នាំ​ ជា​ព្រះ​ចៅអធិការ​វត្ត​ទេព​ឧណ្ណា​រាម​ ស្ថិត​ក្នុងភូមិ​សំពៅ​ងរ​ ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង​ ដែល​បាន​ប្រឌិត​ព័ត៌មាន​ និង​បាន​រៀបចំ​ភស្ដុ​តាង​ស្លាកស្នាម​ក្លែងបន្លំ​តែ​ម្ដង​ ដោយ​បាន​យក​ប្រាក់​អស់​ចំនួន​១៦០​ ៥០០០០​រៀល​ និង​ប្រាក់​ដុល្លា​ចំនួន​៩០០​ដុល្លារ​ ហើយ​គប់​កញ្ចក់​ទ្វារ​ឲ្យ​បែក​គាស់​ទ្វារ​ដែក​។​

​នៅ​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ កម្លាំង​នគរបាល​ក្រោម​ការ​ចង្អុល​ណែនាំ​របស់​លោក​ឧត្ដម​សេនី​ទោ​ សម​ សា​មួន​ ស្នងការ​នគរបាល​ខេត្ត​បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​រហូត​ធ្វើ​ឲ្យ​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា​ខ្លួន​ពិតជា​បាន​ប្រព្រឹត្ដ​ដោយ​ខ្លួនឯង​ពិតប្រាកដ​មែន​(​ផ្ទាល់​ព្រះ​អង្គ​)​។​ ​

បច្ចុប្បន្ន​មុខសញ្ញា​ខាងលើ​ជំនាញ​បាន​បញ្ជូន​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ដកំពង់ស្ពឺ​ ចាត់ការ​តាម​ នីតិវិធី​៕

មតិយោបល់