Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! ប...

រន្ធត់ណាស់! បុរស​ម្នាក់ ​ធ្លាក់​ពី​អគារ​ជាន់​ទី​១​ស្លាប់ភ្លាមៗ​ នៅ​ការដ្ឋាន​សំណង់​ចិន​ឃ្លាំង​លើ​

ព្រះ​សីហ​នុ: យោងតាមផេកហ្វេសប៊ុក របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា បុរស​ម្នាក់​បាន​ធ្លាក់​ពី​អគារ​ជាន់​ទី​១​ស្លាប់​ បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ថ្ងៃ​ទី​២៩​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក​ នៅ​ការដ្ឋាន​សំណង់​ចិន​ឃ្លាំង​លើ​ ស្ថិត​ក្នុង​ក្រុម​ទី​១៥​ ភូមិ​៣​ សង្កាត់​លេខ​១​ ក្រុងព្រះសីហនុ​។​

​ក្រោយ​កើតហេតុ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​នគរបាល​ប​ច្ចេ​ទេស​វិទ្យាសាស្ត្រ​ បាន​ចុះ​ទៅ​ពិនិត្យ​សាកសព​។​

​តាម​ការ​ពិនិត្យ​សាកសព​ឈ្មោះ​ ឆុ​ន​ សុ​រ៉េ​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កើ​តេ​ហ​តុ​ខាងលើ​ មានស្រុក​កំណើត​ភូមិ​ដូន​ឡី​ ឃុំ​គរ​ ស្រុក​ព្រៃឈរ​ ខេត្តព្រៃវែង​ ស្លាប់​ដោយសារ​ធ្លាក់​ពីលើ​អគារ​ ជាន់​ទី​១​ នៃ​ការដ្ឋាន​សំណង់​ខាងលើ​ (​ចំ​ក្បាល​ផុង​លលាដ៍​)​។​

ក្រោយ​ពេល​ពិនិត្យ​ចប់​កម្លាំង​ជំនាញ​ បាន​ធ្វើ​កំណត់ហេតុ​ប្រគល់​សពឲ្យ​ប្អូន​ បង្កើត​នៃ​សព​ ឈ្មោះ​ ឆុ​ន​ ធា​រី​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ដូច​គ្នា​ ដឹក​យក​ទៅ​ស្រុក​កំណើត​ ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Loading...