ព័ត៌មានជាតិ

ចម្លែក! សមត្ថកិច្ច​ភ្ញាក់ផ្អើល និនចារ ជិះម៉ូតូបុករថយន្តពីក្រោយរងរបួសធ្ងន់

​កំពង់ឆ្នាំង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូជិះទៅបុករថយន្តហាយឡែនឌ័រពីក្រោយ បណ្តាលឲ្យភាគីខាងម៉ូតូរងរបួសធ្ងន់ កាលពីវេលាម៉ោង៧និង៥០នាទីយប់ ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅ​ស្ពានថ្មផ្សារលើ ភូមិផ្សារលើ សង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

​ជនរងគ្រោះមានឈ្មោះ ផាន់ សុជាតិ អាយុ២៦ឆ្នាំ រស់នៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចត្រួតពិនិត្យរកឃើញមានរបាំងបិតមុខ(និនចារ)ជារបស់អ្នកបើកម៉ូតូ​ ដាក់ក្រោមកែបម៉ូតូ។

បច្ចុប្បន្ន ជនរងគ្រោះ​បានបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ៕

មតិយោបល់