Post News Media ព័ត៌មានជាតិ ស្ត្រីម្នាក់ ...

ស្ត្រីម្នាក់ ទៅមើលប្តីជាយោធា​អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ២ឈឺសម្រាកនៅពេទ្យ ត្រឡប់មកវិញស្រវឹងស្រាលង់ទឹកស្លាប់!

ឧ​ត្ត​រ​មានជ័យ: កាលពី​ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ​២០១៨ មានករណីប្រទះឃើញសាកសពស្ត្រីម្នាក់ អណ្តែតទឹក​នៅ​​អូរ​ប្ញ​ស្សី ខាងកើត​បន្ទាយ​កងពល​តូច​ថ្មើ​ជើង​លេខ៤២ ភូមិ​អូរ​កន្សែង សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ។

សពស្ត្រីរងគ្រោះមានឈ្មោះ ឡែ​ង គឿន អាយុ៤៩ឆ្នាំ​ មុខរ​បរ កសិករ ​មាន​ប្តី​ឈ្មោះ ទេព សម អាយុ៤៧ឆ្នាំ មុខរបរ ​ជា​យោធា​អង្គភាព​កងពលធំ​អន្តរាគមន៍​លេខ២ ឈឺសម្រាក​​ព្យាបាល​ជំងឺ​នៅក្នុង​កងពលតូច​ថ្មើ​ជើង​លេខ៤២ ​នៅ​​ភូមិ​សង្កាត់​កើតហេតុ​​។

​មូលហេតុ ជនរងគ្រោះមក​មើល​ប្តីសម្រាក​នៅ​ពេទ្យ ហើយ​ស្រវឹង​ក៏​​ត្រឡប់​ទៅផ្ទះ​វិញ ឆ្លង​ទឹកអូរ​ក៏​លង់ទឹក​ស្លាប់​​តែម្ដង​។
ចំពោះករណីនេះ សាកសព​ត្រូវ​បានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕​

Loading...