Post News Media ព័ត៌មានជាតិ ពិតជាខ្លាំងមែ...

ពិតជាខ្លាំងមែន! ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ខ្លួនឯងសោះ យកកែវវាយក្បាលភ្ញៀវ ហើយទាត់ប្រដាប់ភេទសមត្ថកិច្ច២ជើងទៀត!!!

ពោធិ៍សាត់:​ បុរស​ជា​ម្ចាស់ផ្ទះ​ម្នាក់​បាន​យក​កែវ​វាយ​ចំ​ក្បាល​ភ្ញៀវ​ ​ដែល​មក​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​របស់​ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២៩នាទី យប់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ​នៅ​ភូមិ​កណ្តាល​ ឃុំ​អូរ​សោម​ ស្រុក​វាល​វែង​ ខេត្តពោធិ៍សាត់​។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ​ឈ្មោះ​ ប៊ុ​ន​ សុ​ជាតិ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ ជា​ម្ចាស់​គេហដ្ឋាន​ថ្មី​ មានមុខរ​បរជា​ជាង​សិប្បកម្ម​ ។​

​តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ​បាន​អញ្ជើញ​ភ្ញៀវ​មក​ចូលរួម​ពិធី​ឡើង​គេហដ្ឋាន​ថ្មី​ របស់​ខ្លួន​ដែល​ទើបនឹង​សាងសង់​រួចរាល់​ ហើយ​ក្នុង​ចំណោម​ភ្ញៀវ​ទាំងអស់​ ក៏​មាន​លោក​ ហាក់​ សឿង​ ជា​ជន​រង​គ្រោះ​ ដែល​ត្រូវ​បាន​ម្ចាស់ផ្ទះ​ យក​កែវ​វាយ​ចំ​ក្បាល​ បណ្តាល​ឲ្យ​បែកក្បាល​ប្រវែង​ ប្រហែល​៧​ស​.​ម​។

ក្រោយ​ពេល​កើតហេតុ​ ក៏​មានការ​អន្តរាគមន៍​ពី​ភ្ញៀវ​កិត្តិយស​ចូលរួម​ និង​សមត្ថកិច្ច​ផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ​គឺ​បណ្តាល​មក​ពី​ទំនាស់​ពាក្យ​សម្តី​ ទើប​បណ្តាល​ឲ្យ​ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ​ វាយ​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ​ ហាក់​ សឿង​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ រស់នៅ​កើតហេតុ​ខាងលើ​ បណ្តាលឲ្យ​រង​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​ឃុំ​អូរ​សោម​។ ចំណែកឯ​ជនសង្ស័យ​ជា​ម្ចាស់ផ្ទះ​ត្រូវ​ បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ប៉ុស្តិ៍​អូរ​សោម​ដើម្បីកសាង​សំណុំរឿង​បញ្ជូន​មក​កាន់​អធិការដ្ឋាន នគរបាល​ស្រុក​វាល​វែង​ ដើម្បី​ចាត់ការ​បន្ត​។

សូមបញ្ជាក់ផងដែរ ខណ:ដែលសមត្ថកិច្ចឃាត់ខ្លួនជនបង្កជាម្ចាស់ផ្ទះខាងលើ ស្រាប់តែជនសង្ស័យបានទាត់ប្រដាប់ភេទសមត្ថកិច្ច២ជើង ​បណ្តាលឲ្យចុកហួលផងដែរ៕

Loading...