Post News Media ព័ត៌មានជាតិ ​រថយន្ត​ដឹក​ក...

​រថយន្ត​ដឹក​ក្រួស​ដាច់​ហ្វ្រាំង​ ទៅ​បុក​ម៉ូតូ​កិនមនុស្សស្លាប់​ម្នាក់និង​របួស​២​នាក់ នៅក្រុងសៀមបរាប!

សៀមរាប: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់​ចរាចរណ៍​រវាង​ រថយន្ត​ បុក​ម៉ូតូ​ ក្នុង​គោលដៅ​ស្រប​ទិស​គ្នា​ ដែល​កើតហេតុ​នៅ​លើ​ផ្លូវជាតិ​លេខ​០៦​ ត្រង់​ចំណុច​ភ្លើងស្តុប​ចុង​កៅស៊ូ​ ភូមិ​ចុង​កៅស៊ូ​ សង្កាត់​ស្ល​ក្រាម​ ក្រុង​សៀមរាប​ ខេត្តសៀមរាប​ ដែល​បណ្តាល​ឲ្យរថយន្ត​ខូចខាត ១​​គ្រឿង​(​ស្រាល​)​ និង​ម៉ូតូ​ ២​ គ្រឿង​ (​ធ្ងន់​)​ កាលពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​​។​

​យោង​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក​ ជិ​ម​ សុវណ្ណ​ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក​បានឲ្យ​ដឹង​ថា​ រថយន្ត​ម៉ាក​ ហ៊ី​ណូ​ ពណ៌​ ស​-​ខៀវ​ ពាក់​ស្លាក​លេខ​ ក្រចេះ​ 3A​ 0254​ ដោយ​ដឹក​ក្រួស​មក​ដល់​ចំណុច​កើត​ខាងលើ​ រថយន្ត​បាន​ដាច់​ហ្វ្រាំ​ង​ ទៅ​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ពណ៌​ខ្មៅ​ ដែល​កំពុង​ឈប់​នៅ​ស្តុ​ប​ បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ម្នាក់​ នៅ​នឹង​កន្លែង​កើតហេតុ​ និង​របួសស្រាល​ចំនួន​២​នាក់​ ។​
​ក្រោយ​ពេល​កើតហេតុ​ កម្លាំង​ជំនាញ​បាន​ធ្វើការ​វាស់វែង​ និង​ដកហូត​វត្ថុ​តាង​ យក​មក​រក្សារ​ទុក​ នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​រង់ចាំ​ ធ្វើការ​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​ ។​ ចំពោះ​សាកសព​ជន​រង​គ្រោះ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

Loading...