ព័ត៌មានជាតិ

​មន្ត្រីកាំកុងត្រូល​រកឃើញ សាច់មាន់ ឆ្អឹងមាន់ ខូចគុណភាព​ប្រមាណ​២៦០​គីឡូក្រាម

​បាត់ដំបង: យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា មន្រ្តីសាខាកាំកុងត្រូលខេត្តបាត់ដំបង នៅតាមបណ្តាច្រកទ្វារព្រំដែន ដោយទទួលបានកិច្ចសហការពីអាជ្ញាធរមានសមត្ថកិច្ច បន្តចុះត្រួតពិនិត្យផលិតផលទំនិញនាំចូល ជាពិសេសផលិតផលម្ហូបអាហារ ដើម្បីស្រាវជាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញមានផ្ទុកសារធាតុគីមីហាមឃាត់ ។

ក្នុងពេលចុះអនុវត្តការងារ មន្ត្រីជំនាញបានត្រួតពិនិត្យទំនិញនាំចូល ហើយបានរកឃើញទំនិញខូចគុណភាពមួយចំនួនដូចជា៖
– សាច់មាន់ ឆ្អឹងមាន់ ខូចគុណភាព ប្រមាណ ២៦០ គីឡូក្រាម
– នំចម្រុះខូចគុណភាព ប្រមាណ ២៥ គីឡូក្រាម
ហើយមន្ត្រីជំនាញបានដកហូត និងយកទៅដុតកម្ទេចចោលភ្លាមៗ៕

មតិយោបល់