Post News Media ព័ត៌មានជាតិ ជនសង្ស័យ​ចំនួ...

ជនសង្ស័យ​ចំនួន​៣​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អនុវត្ត​ដីការ​ចាប់​ឃាត់ខ្លួន​ ករណី​គំរាម​សម្លាប់​និង​ ​ឆរ​បោក​ប្រាក់​ចំនួន​(​ពីរ​លាន​ដុល្លារ​អា​មេ​រិ​ក​)

ឧត្តរមានជ័យ: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ​ថ្ងៃ​ទី​០១​ ខែធ្នូ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៧​និង​៣០​ នាទី​ព្រឹក​ លោក​វរសេនីយ៍ឯក​ ស៊ី​ម​ វណ្ណ:​ អធិការ​នគរបាល​ស្រុក​អន្លង់​វែង​ បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​ជាមួយ​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ​ ឆាន់​ គឹ​ម​លី​ នាយការិយាល័យ​អនុវត្ត​ដីកា​និង​កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងកា​ដ្ឋា​ន​នគរបាល​ខេត្តឧត្តរមានជ័យ​ ដឹកនាំ​ដោយ​លោក​ ឧត្តមសេនីយ៍ត្រី​ ឡឹ​ក​ សុខា​ ស្នងការ​រង​ បាន​ចុះ​ស្រាវជ្រាវ​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​ នៅ​ចំណុច​ផ្ទះសំណាក់​យីហោ​ បឹង​តា​ម៉ុ​ក​ ស្ថិត​នៅ​ភូមិ​អភិ​ឌ្ឍ​ន៍​ ឃុំ​អន្លង់​វែង​ ស្រុក​អន្លង់​វែង​ ដែល​ពាក់ព័ន្ធ​ករណី​ គំរាម​សម្លាប់​ និង​ឆរ​បោក​ប្រាក់​សរុប​ចំនួន​ ២,០០០,០០០$(​ ពីរ​លាន​ដុល្លារ​អា​មេ​រិ​ក​)​ កាលពី​អំឡុង​ឆ្នាំ​២០១៥​ និង​បន្តបន្ទាប់​រហូត​មក​ដល់​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ នៅ​រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ទី​១-​ឈ្មោះ​ សួ​ស​ សិរី​រ័​ត្ន​ ហៅ​ពៅ​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ភូមិ​វិហារ​ខ្ពស់​ ឃុំ​វាំង​ចាស់​ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ​,​ ទី​២-​ឈ្មោះ​ កែវ​ ម៉ៅ​ ហៅ​ម៉ៅ​ ភេទ​ប្រុស​ អាយុ​៥០​ឆ្នាំ​ រស់នៅ​ភូមិ​វត្ត​កណ្តាល​ ឃុំ​រង្សី​ ស្រុក​សង្កែ​ ខេត្តបាត់ដំបង​ និង​ទី​៣-​ឈ្មោះ​ ជុំ​ ស្រស់​ ហៅ​ស្រស់​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​ឡ​ចាន​ ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​ ​ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុ​ន​ ពី​ឌិ​ច​ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​លេខ​ ២០​ E១​ ផ្លូវ​លេខ​២១៥​ ភូមិ​១០​ សង្កាត់​មិត្តភាព​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់​វែង​ និង​កម្លាំង​នាយ​ដ្ឋា​ន​ បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕​

Loading...