Post News Media ព័ត៌មានជាតិ ​​គ្រោះថ្នាក់...

​​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុងតឺន័រ​និង​ម៉ូតូ បណ្តាលឲ្យ​បុរស២នាក់ ស្លាប់និង​រង​របួសធ្ងន់ នៅក្រុងស្វាយរៀង!

ស្វាយ​រៀង: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស​បាន​ស្លាប់​ភ្លាមៗ​និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​កុងតឺន័រ​និង​ម៉ូតូ​ ថ្ងៃ​សុក្រ​ ០៨​រោច​ ខែកត្តិក​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព​.​ស​ ២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ ២៣​និង​៣០​នាទី​ ស្ថិត​លើ​ផ្លូវជាតិ​លេខ​១​ ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១២១-១២២​ ស្ថិត​ក្នុងភូមិ​ចំបក​ សង្កាត់​ចេក​ ក្រុង​ ស្វាយ​រៀង​ ខេត្តស្វាយរៀង​។​

មន្ត្រី​នគរបាល​ខេត្តស្វាយរៀង ​បាន​ឲ្យ​ដឹង​ថា ​រថយន្ត​បង្ក​ម៉ាក​កុងតឺន័រ​ ពណ៌​សំបក​ឪឡឹក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​​3C​​-2068​ សណ្តោង​រ៉ឺ​ម៉ក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​​4A-4071​ អ្នកបើកបរ​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ គេច​បាត់​ពី​កន្លែង​កើតហេតុ​ បន្សល់​ទុក​នៅ​មធ្យោបាយ​ មួយ​គ្រឿង​ឈប់​ចត​លើ​ផ្លូវ​បែរមុខ​ទៅ​លិច​(​រថយន្ដ​ខូច​ស្រាល​)​គ្មាន​របួស​រថយន្ដ​គ្មាន​ខូចខាត​ ពេល​មក​កន្លែង​កើតហេតុ​បាន​បុក​ម៉ូតូ​ម៉ាក​ ហុងដា​ អេ​ម៉ា​ឡែ​ត​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ព្រៃវែង​1H-7196​ បើកបរ​ដោយ​ឈ្មោះ ​ភា​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​កំពង់ត្របែក​ ឃុំ​កំពង់ត្របែក​ ស្រុក​កំពង់ត្របែក​ ខេត្តព្រៃវែង​ បើកបរ​ពី​កើត​ទៅ​លិច​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)​ម៉ូតូ​ខូចខាត​ធ្ងន់​។​ រួម​ដំណើ​ឈ្មោះ​ ធី​ ភេទ​ប្រុស​ នៅ​ភូមិ​ឃុំ​-​ស្រុក​ ជាមួយ​គ្នា​របួសធ្ងន់​។

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​វាស់វែង​យក​មធ្យោបាយ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍៍ខេត្តស្វាយរៀង​​៕

Loading...