Post News Media ព័ត៌មានជាតិ PCX ប៉ះគ្នាជា...

PCX ប៉ះគ្នាជាមួយហុងដាឌ្រីម របួសធ្ងន់ស្រាល ៣នាក់ នៅព្រះសីហនុ

ព្រះសីហនុ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកនិងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ស្រាលមនុស្ស ៣នាក់ កាលវេលាម៉ោង៨ និង៣០នាទីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ លើដងផ្លូវជាតិលេខបួនចន្លោះគីឡូ១៩៦-១៩៧ ស្ថិតក្នុងភូមិ/ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

សមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខព្រះសីហនុ 1G-5640 បើកបរដោយឈ្មោះ មាស ស័ក ភេទប្រុសអាយុ ៧០ឆ្នាំ មុខរបរ រត់ម៉ូតូឌុប មានទីលំនៅភូមិបត់សិរមាន់ ឃុំ/ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានធ្វើដំណើរពីភ្នំពេញទៅខេត្តព្រះសីហនុ មកដល់ចំណុចកើតហេតុ ម៉ូតូបានបត់ឆ្វេងក៏ប៉ះម៉ូតូ០១គ្រឿងទៀត ម៉ាកPCX ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ធ្វើដំណើរក្នុងទិសដៅពីផ្លូវលំឡើងផ្លូវជាតិ បើកបរដោយឈ្មោះ អ៊ុក ថន ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅ ភូមិព្រៃនប់១ ឃុំ/ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាលឲ្យទី១ឈ្មោះ មាស ស័ក រងរបួសធ្ងន់ ទី២ឈ្មោះ ហ៊ឹម ចាន់ដា ភេទស្រីអាយុ៤៥ឆ្នាំ ជាអ្នករួមដំណើរពីក្រោយរងរបួសធ្ងន់ និងទី៣. ឈ្មោះ អ៊ុក ថន រងរបួសស្រាល។

បច្ចុប្បន្នអ្នករបួស ត្រូវបានបញ្ជូនទៅព្យាបាល នៅគ្លីនិក ចំណែកវត្ថុតាង យកទៅរក្សាទុកនៅប៉ុស្តិ៍៕

Loading...