Post News Media ព័ត៌មានជាតិ លោកនាយប៉ុស្តិ...

លោកនាយប៉ុស្តិ៍បឹងកក់១ ហាមសិទ្ធិអ្នកសារព័ត៌មាន និងពលរដ្ឋមិនឲ្យថតករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យប្តីប្រពន្ធពីរនាក់រងរបួសធ្ងន់

ភ្នំពេញ: មន្ត្រីនគរបាលព្រះនាមព្រួញ៧ម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនលឿន ដល់ចំណុចផ្លូវបែកជាបួន បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ជិះដោយប្តីប្រពន្ធពីរនាក់ អូសជាច្រើនម៉ែត្រ បណ្តាលឲ្យរងធ្ងន់ ខណ:នោះក៏មានអ្នកសារព័ត៏ និងសាច់ញាត្តិជនរងគ្រោះ ក៏ដូចប្រជាពលរដ្ឋ ចុះមកថតនិងផ្តិតយករូបភាព ស្រាប់តែលោកនាយប៉ុស្តិ៍បឹងកក់១ មកហាមមិនឲ្យថតទៅវិញ សង្ស័យជាសាច់ញាត្តិជនបង្កហើយមើលទៅ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្រោយអធិការដ្ឋាននគរបាលខណ្ឌទួលគោក(ចាស់) តាមបណ្តោយផ្លូវ៥២៨ កែងនិង២៨៧ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

បើតាមសាក្សីនៅនិងកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសជាមន្ត្រីនគរបាលព្រះនាមព្រួញ៧ ម្នាក់រួមដំណើរនិងស្ត្រីម្នាក់ទៀត បានបើកស៊េរីទំនើបមួយគ្រឿងម៉ាក HILUX VEVO ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 2AF-7915 ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៧ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿង ម៉ាកស្នាក់វីពណ៌ខ្មៅ ពាក់ស្លាកលេខកំពត 1L-3164 ជិះដោយប្តីប្រពន្ធពីរនាក់ តាមបណ្តោយផ្លូវ៥២៨ ទិសដៅពីលិចទៅកើតពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ ត្រូវបានប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ជួយបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្រខេម៉ាភ្លាមៗ។

ចំណែករថយន្តបង្កមិនបានឈប់នៅនិងកន្លែងកើតហេតុនោះទេ បានព្យាយាមបើករត់ទាំងម៉ូតូ នៅជាប់រថយន្តអូសប្រមាណជាង១០០ម៉ែត្រ ទៅមុខលេងរួច ខណ:នោះក៏មានអ្នកសារព័ត៌មាន និងសាច់ញាតិជនរងគ្រោះ ក៏ដូចប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុ បាននាំគ្នាថតនិងផ្តិចយករូបភាព ស្រាប់តែលោកនាយប៉ុស្តិ៍បឹងកក់១ បានហាមសិទ្ធិមិនឲ្យថត និងផ្តិតយករូបភាពឡើយ ហើយថែមទាំងបានឈ្លោះប្រកែកជាមួយសាច់ញាតិជនរងគ្រោះ​មួយប្រាវផងដែរ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សាច់ញាតិជនរងគ្រោះ ក៏ដូចជាប្រជាពលរដ្ឋមួយចំនួន បានលើកឡើងថា សង្ស័យម្ចាស់រថយន្តបង្កជាសាច់ញាតិ របស់លោកនាយប៉ុស្តិ៍ហើយមើលទៅ បានជាលោកមិនឃាត់ខ្លួនម្ចាស់រថយន្តបង្ក ហើយថែមទាំងជួយហៅម៉ូតូកងបី ឲ្យជិះចេញពីកន្លែងកើតហេតុបាត់។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋាន បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើការវាស់វែង យករថយន្តនិងម៉ូតូទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Loading...