ព័ត៌មានជាតិ

រថយន្តហ៊ីយ៉ាន់ដាយ បើកកៀររថយន្តហាយប្រីត បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: រថយន្តហ៊ីយ៉ានដាយដឹកអ៊ីវ៉ាន់ពេញមួយគ្រឿង បើកដោយបុរសម្នាក់ បានបត់ឆ្វេងមកក្រោមស្ពាន ក៏ជ្រុលទៅបុករថយន្តហាយប្រីត បើកដោយនារីវ័យក្មេងពីរនាក់ បណ្ដាលឲ្យរងការខូចខាតទាំងសងខាង។

ហេតុការណ៍នេះ កើតឡើងកាលវេលាម៉ោង១២ និង៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ចំណុចគល់ស្ពានស្ទឹងមានជ័យខាងជើង ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ រួមទាំងព្រូម្នាក់ទៀត បានបើករថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-5028 ធ្វើដំណើរពីជើងទៅត្បូង មកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងជ្រុលទៅកៀររថយន្តកាមរីហាយប្រីត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2L-0520 ធ្វើដំណើរស្របគ្នា បើកដោយនារីវ័យក្មេងពីរនាក់ បណ្ដាលរងការខូចខាតទាំងសងខាង តែមិនមានអ្នករបួសនោះទេ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដក់កន្លែងកើតហេតុ ដោយឃើញថា មិនបង្កឲ្យប៉ះពាល់ដល់សម្បត្តិរដ្ឋ បានឲ្យភាគីទាំងសងខាង សម្របសម្រួលគ្នា ដោយខាងរថយន្តហ៊ីយ៉ាន់ដាយ ព្រមយករថយន្តកាមរីហាយប្រីត ទៅជួសជុល ដើម្បីបញ្ចប់រឿង៕

មតិយោបល់