Post News Media ព័ត៌មានជាតិ នគរបាលខណ្ឌទួល...

នគរបាលខណ្ឌទួលគោក ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន

ភ្នំពេញ: កម្លាំងនគរបាលចម្រុះខណ្ឌទួលគោក ដាក់គោលដៅរឹតបណ្ដឹង​ច្បាប់ចរាចរណ៍ជើងគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានលាក់សារធាតុញៀនជាប់និងខ្លួន កាលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២៧១ ត្រង់ចំណុចមុខផ្សារហេងលី ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។

ជនសង្ស័យឈ្មោះ ឆាយ ដាលីន ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតខេត្តកំពង់ស្ពឺ ចំណែកម៉ូតូជនសង្ស័យម៉ាក ឌ្រីមសង់០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ 1W-6030។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួន ទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក កសាងសំណុះរឿង បញ្ជូនទៅតុលាការចាត់តាមច្បាប់៕

Loading...