Post News Media ព័ត៌មានជាតិ រថយន្តពីរគ្រឿ...

រថយន្តពីរគ្រឿង ពន្លះគ្នាពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួស

ភ្នំពេញ: បុរសម្នាក់ បានបើករថយន្តមួយគ្រឿង មិនប្រយ័ត្នជ្រុលទៅបុករថយន្តដឹកដីពេញទំហឹង បណ្ដាលឲ្យរថយន្តទាំងពីររងការខូចខាតយ៉ាងដំណំ ដែលហេតុ​ការណ៍នេះ កើតឡើងនៅវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមណ្ដោយ១៩៨៦ ត្រង់ចំណុចផ្សារទំនើបស៊ូផ្លេស្តល់ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីកន្លែងកើត បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តលុចស៊ីស RX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-2588 ធ្វើដំណើរពីកើតទៅលិច ក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុ បានរេចង្កូតទៅបុករថយន្តដឹកដី ពណ៌លឿង គ្មានស្លាកលេខធ្វើដំណើរ បញ្រ្ចាសទិសគ្នាពីលិចទៅកើតចំពីមុខពេញទំហឹង បណ្ដាលឲ្យរងការខូចខាតមួយកំណាត់យ៉ាងដំណំ និងរងរបួសស្រាលភាគីខាងរថយន្តលុចស៊ីស។

ក្រោយកើតសមត្ថកិច្ចមូលដ្ឋាន បានទាក់ទងជំនាញចុះវាស់វែង យករថយន្តទាំងពីរគ្រឿង ទៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

Loading...