ព័ត៌មានជាតិ

រថយន្តកាមរី ប៉ះជាមួយគ្នា គុបជ្រុង របួសធ្ងន់ស្រាល ២នាក់

តាកែវ: កាលពីវេលាម៉ោង ៧យប់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូក្នុងទិសដៅបញ្ច្រាសគ្នា ពីត្បូងទៅជើង បណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់ នៅលើផ្លូវជាតិលេខ ៣ ចន្លោះបង្គោលគីទ្បូម៉ែត្រ ៤៩-៥០ ។

ម៉ូតូម៉ាកគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខភ្នំពេញ 1N-3465 បើកមកពីទិសខាងត្បូង ដោយឈ្មោះ រ៉េន ចន្ធា ភេទប្រុស អាយុ ៤០ ឆ្នាំ មានលំនៅភូមិអង្គខ្ជាយ ឃុំព្រៃវិហា ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (របួសធ្ងន់) ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។

ចំណែករថយន្តម៉ាក កាមរី ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2T-1879 បើកមកពីទិសខាងជើង ដោយឈ្មោះ រ៉េន ចន្ថា ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ របួសស្រាល បានបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ។

សមត្ថកិច្ច បានបញ្ជាក់ថា ករណីនេះ កើតទ្បើងដោយសារម៉ូតូបើកឆ្លងគន្លងផ្លូវ ខ្វះការប្រុងប្រយ័ត្ន៕

មតិយោបល់