ព័ត៌មានជាតិ

រថយន្តតាកូម៉ាមួយគ្រឿង បើករេចង្កូតធ្លាក់ផ្លូវ បណ្ដាលឲ្យរបួសមនុស្ស ២នាក់

ព្រះសីហនុ: កាលពីវេលាម៉ោង០៦ និង៤៥នាទីយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កទ្បើងដោយខ្លួនឯង បណ្ដាលឲ្យរបួសធ្ងន់មនុស្ស ២នាក់ នៅលើដងផ្លូវជាតិលេខ៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ១៦០-១៦១ ស្ថិតក្នុងភូមិ/ ឃុំតានៃ ស្រុកព្រៃនប់។

ជនរងគ្រោះទី១.ឈ្មោះ ស្រាង ឡៃហួ ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរកូនជាង ទីលំនៅជាមួយអ្នកបើកបរ (របួសធ្ងន់) និង២.ឈ្មោះធឹម ភស្តា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកូនជាង មានទីលំនៅភូមិចក ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។

រថយន្តម៉ាកតាកូម៉ា ធ្វើដំណើរពីភ្នំពេញ ទៅខេត្តព្រះសីហនុ ក្នុងល្បឿនលឿន បើកបរដោយឈ្មោះពេជ្រ គឹម ស្រាន ភេទអាយុ២៥ឆ្នាំ មុខរបរ មេការបិតក្រដាសនិងលាបថ្នាំ មានទីលំនៅភូមិថ្មគោល ឃុំចោមចៅ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញ ក្នុងនោះមានអ្នករួមដំដើរ០៤នាក់ បានរេចង្កូតធ្លាក់ផ្លូវ បណ្ដាលរងរបួសធ្ងន់ចំនួន០២នាក់៕

មតិយោបល់