Post News Media ព័ត៌មានជាតិ ជនសង្ស័យ ៥នាក...

ជនសង្ស័យ ៥នាក់ ពាក់ព័ន្ធនឹងករណីលួចម៉ូតូ នៅខណ្ឌដង្កោ ត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ភ្នំពេញ: ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួនជាបន្ដបន្ទាប់ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ខណ:ដែល២នាក់ទៀត បានឃាត់ខ្លួន កាលពីយប់នៅវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ។

ជនសង្ស័យ០៥នាក់៖
-ទី១.ឈ្មោះ សុខ ខី អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ
-ទី២.ឈ្មោះ ព្រឿង ម៉ារ៉ូត អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវសមត្ថកិច្ចឃាត់ខ្លួននៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ -ទី៣.ឈ្មោះ សុខ ដារ៉ា អាយុ១៧ ឆ្នាំមុខរបរ រើសអេតចាយ -ទី៤.ឈ្មោះ សុខ ឌីណា អាយុ១៥ ឆ្នាំមុខរបរ រើសអេតចាយ -និងទី៥.ឈ្មោះ គល់ វិចិត្រ អាយុ២៥ឆ្នាំ មុខរបមិនពិតប្រាកដ ត្រូវសមត្ថកិច្ចធ្វើការឃាត់ខ្លួន បានកាលពីព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ។

រីឯជនរងគ្រោះ ឈ្មោះ អ៊ុ ពិសិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកងបី ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។
វត្ថុតាងដកហូតបានរួមមាន៖ ម៉ូតូម៉ាកBrand (កង់បីផាស្អេប) ពណ៌លឿង គ្មានស្លាកលេខ លេខតួ15450 លេខម៉ាស៊ីន 47199 ចំនួន០១គ្រឿង។

តាមសមត្ថកិច្ច បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះ បានទុកម៉ូតូម៉ាកBrand(កង់បីផាស្អេប) នៅមុខផ្ទះជួលគ្មានលេខ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចចូលដេកក្នុងបន្ទប់ជួល ។

លុះព្រឹកទ្បើងថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២០១៨ ជនរងគ្រោះ ក៏បានភ្ញាក់ពីដេកដើរចេញពីក្នុងបន្ទប់ ពុំឃើញម៉ូតូ ទើបបានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាល រដ្ឋបាលដង្កោ។

ដោយនៅវេលាម៉ោង ៩ និង៣០នាទីយប់ថ្ងៃខែឆ្នាំ ដដែល សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ បាន២នាក់ ទី១.ឈ្មោះ សុខ ខី អាយុ២៧ឆ្នាំ និងទី២.ឈ្មោះ ព្រឿង ម៉ារ៉ូត អាយុ១៨ឆ្នាំ រួមនឹងវត្ថុតាងម៉ូតូខាងលើ ត្រង់ចំណុចដីឡូតិ៍គ្មានលេខ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ យកមកធ្វើការសាកសួ។

បន្ទាប់មកព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យ៣នាក់ទៀត បញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសួរនាំបន្ថែម។

បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

Loading...