Post News Media ព័ត៌មានជាតិ រន្ធត់ណាស់! យ...

រន្ធត់ណាស់! យុវជនម្នាក់ ត្រូវក្មេងស្ទាវមួយក្រុមចាក់ ៣កាំបិត ស្លាប់យ៉ាងណោចអាធ័ម

បន្ទាយមានជ័យ: យុវជនម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពី​ត្រូវយុវជនមួយក្រុម ចាក់ចំនួន​ ៣កាំបិត​ ខណ:ចូលទៅរាំលេងកម្សាន្ត នៅក្នុងមជ្ឈមណ្ឌលកំសាន្តហ្គោលថោន​ ជាមួយនឹងគ្នា២នាក់ទៀត។

ហេតុការណ៍នេះ ​កើតទ្បើងកាលពីវេលាម៉ោង១២ អធ្រាត្រឈានចូលថ្ងៃទី២​ ខែធ្នូ​ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិក្បាលស្ពាន​ សង្កាត់ព្រះពន្លា​ ក្រុងសិរីសោភ័ណ​ ។

ជនរងគ្រោះមានឈ្មោះ​ លាង​ ឡេង​ ភេទប្រុស​ អាយុ២២ឆ្នាំ​ មានទំលំនៅភូមិព្រែកឆ្តោ​ ឃុំពាមឯក​ ស្រុកឯកភ្នំ​ ខេត្តបាត់​ដំបង​ មុខរបរ​ជាកម្មករម្នាងសិលា​៕

Loading...