Post News Media ព័ត៌មានជាតិ ចាប់ខ្លួនក្រុ...

ចាប់ខ្លួនក្រុមចោរវាយអ្នកដំណើរប្លន់យកម៉ូតូពេលយប់ នៅខណ្ឌពោធិ៍សែនជ័យ!

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ចោមចៅ៣ បានធ្វើការចាប់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមគ្នា៤នាក់ដែលបានធ្វើសកម្មភាពវាយប្លន់យកម៉ូតូពីអ្នកដំណើរតាមផ្លូវបណ្ដាលឲ្យជនរងគ្រោះរងរបួសបែកក្បាលយ៉ាងដំណំដេរ៨ថ្នេរ ចំណែកបក្ខពួក២នាក់ទៀតបានគេចខ្លួន បាត់ស្រមោល។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង៩យប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ចំណុចកែងស្កុបកប់ស្រូវ ផ្លូវជាតិ៤ ក្រុមទី១១ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទាំ៤នាក់នោះស្លៀកពាក់ស៊ីវិល ប្រដាប់ដោយខ្សែក្រវ៉ាត់ មធ្យោបាយធ្វើសកម្មភាពម៉ូតូ២គ្រឿងម៉ាក ហុងដាឌ្រីមសង់សេ១២៥ ស្លាកលេខកំពង់ស្ពឺ 1G-9318 និងមួយគ្រឿងទៀតម៉ាក និច ស្លាកលេខភ្នំពេញ 1FC-7188 ។ហើយអ្នកដែលត្រូវចាប់ខ្លួននោះជន១,ឈ្មោះពែល ណយ អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ។២,ឈ្មោះនឿន ប្រុស អាយុ ២៣ឆ្នាំមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិអង្គ សង្កាត់ ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ ដោយឡែកបក្ខពួក២នាក់ទៀតដែលគេចខ្លួនរួចម្នាក់ឈ្មោះ ដែន អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ និងម្នាក់ទៀតឈ្មោះ ឡុង អាយុ២០ មុខរបរកម្មកររោងចក្រ ទាំង២នាក់ស្នាក់នៅភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ រីឯបុរសដែលជាជនរងគ្រោះឈ្មោះឈួន រស្មី អាយុ២៩ឆ្នាំមុខរបរបញ្ចូលហ្គាស ស្នាក់នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រងរបួសបែកក្បាលខាងមុខ២កន្លែងដេរ៨ថ្នេរ ។

ប្រភពដដែលបានឲ្យដឹងបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ១គ្រឿងឌុបបងប្អូនចេញពីកន្លែងធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញឆ្ពោះទៅផ្ទះ។លុះដល់ជិតវត្តកំបូលស្រាប់តែក្រុមជនសង្ស័យទាំង៤នាក់ជិះម៉ូតូដេញតាមវាយប្លន់ប៉ុន្តែខណ:នោះជនរងគ្រោះមិនបានឈប់ឡើយនិងបានបន្ថែមល្បឿនរត់គេចខ្លួនកាន់តែលឿន។រហូតដល់ត្រង់ចំណុចកើតហេតុទើបឈប់ហើយត្រូវបានក្រុមជនសង្ស័យទាញខ្សែក្រវាត់និងដុំថ្មវាយបណ្ដាលឲ្យរងរបួសបែកក្បាល ពេលនោះកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅកំពុងល្បាតប្រទះឃើញក៏ឃាត់ខ្លួនបាន២នាក់។ចំណែក២នាក់ទៀតគេចខ្លួនបាត់ បន្ទាប់មកនគរបសលបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យ ហើយនាំខ្លួនជនសង្ស័យទៅសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕

Loading...