Post News Media ព័ត៌មានជាតិ ជនជាតិ​ចិន​ស្...

ជនជាតិ​ចិន​ស្រាយគំនុំ​ កាប់​ជនជាតិ​ចិន​ម្នាក់​ទៀត​ស្លាប់​ នៅ​ក្រុងព្រះសីហនុ!

​ព្រះ​សីហ​នុ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ជនជាតិ​ចិន​ម្នាក់​ មាន​គំនុំ​ជាមួយ​ជនជាតិ​ចិន​ម្នាក់​ទៀត​ បាន​យក​កាំបិត​កាំបិត​កា​ចែត​កាប់​ទៅ​លើ​ជនជាតិ​ចិន​ម្នាក់​របួសធ្ងន់​ ហើយ​ ស្លាប់​ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ។​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​ ០០​និង​៣០​នាទី​ ចូល​ថ្ងៃ​ទី​ ០២​ ខែធ្នូ​ ឆ្នាំ​២០១៨​ ស្ថិត​នៅ​ភូមិ​៤​ សង្កាត់​៤​ ក្រុងព្រះសីហនុ​។​

​បន្ទាប់​ពី​ទទួល​ព័ត៌មាន​ កម្លាំង​ជំនាញ​ផែន​នគរបាល​ព្រហ្មទណ្ឌ​ បាន​សហការ​ជាមួយ​កម្លាំង​អធិការ​នគរបាល​ក្រុងព្រះសីហនុ​ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ (​ដៃដល់​)​ ១​នាក់​ ។​
​ជនសង្ស័យ​ឈ្មោះ​ LI​ RUMING​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិ​ចិន​ មុខរបរ​ បុគ្គលិក​ភោជនីយដ្ឋាន​ HU​ MING​ TAN​ ។​
​ជន​រង​គ្រោះ​ឈ្មោះ​ WA​ RONG​ ភេទ​ប្រុស​ ជនជាតិ​ចិន​ មុខរបរ​ ជា​បុគ្គលិក​ភោជនីយដ្ឋាន​ HU​ MING​ TAN​ ។​
​ ​
​ ​មូលហេតុ:​ គំនុំ​ ។​
​ ​វត្ថុ​តាង​ចាប់​យក​ ៖​ កាំបិត​កា​ចែត​ ១​ (​ ឧបករណ៍​ សម្លាប់​មនុស្ស​ )​ ​ករណី​នេះ​កំពុង​បន្ត​នីតិវិធី​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​៕

Loading...