Post News Media ព័ត៌មានជាតិ ជនបរទេសម្នាក់...

ជនបរទេសម្នាក់ជាកីឡាកររត់ម៉ារ៉ាតុន គាំងបេះដូងស្លាប់ខណ:ពេលកំពុងរត់!

សៀមរាប: កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៧ព្រឹក មានករណីជនបរទេសម្នាក់ស្លាប់ នៅចន្លោះប្រាសាទតាព្រហ្ម និងប្រាសាទបន្ទាយក្តី ក្នុងសង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

សពជនរងគ្រោះមានឈ្មោះ​ Sakurai Norihito ភេទ​ប្រុស​ អាយុ​៦១ឆ្នាំ ជនជាតិជប៉ុន កាន់លិខិតឆ្លងដែនលេខ: TS1638773 (ជាកីឡាកររត់ម៉ារ៉ាតុន) ស្លាប់ដោយសារគាំងបេះដូងខណ:ពេលកំពុងតែរត់។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកធ្វើការពិនិត្យ និងយកសាកសពទៅតម្កល់ទុកនៅមន្ទីរពេទ្យបង្អែកខេត្ត រង់ចាំក្រុមគ្រួសារសព មកទទួល៕

Loading...