ព័ត៌មានជាតិ

Update៖ រអិលរថយន្ត​ធ្លាក់​ប្រឡាយ ​ស្លាប់ម្នាក់ ​របួស​៥នាក់ យ៉ាងរន្ធត់

ព្រៃវែង:​ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្តមួយគ្រឿង ម៉ាកសាំយ៉ុង ពណ៌​សំបក​ឪឡឹក ពាក់​ស្លាកលេខ ភ្នំពេញ 2A-1116 បានបែក​កង់ខាង​ក្រោយ​ រអិល​ធ្លាក់​ពីលើផ្លូវចូលក្នុងប្រឡាយទឹកជាប់ចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់ព្រូរថយន្តម្នាក់ និងមនុស្ស៥នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ករណីនេះកើតឡើងនៅម៉ោង១២ថ្ងៃត្រង់ទី២ ខែធ្នូ ឆ្នាំ២០១៨ នៅ​ផ្លូវ​ជាតិ​លេខ​៨ ​ភូមិ​ត្នោត​ ឃុំ​​រកា​ ស្រុក​ពារាំង​ ខេត្ត​ព្រៃវែង។

ក្រោយកើតហេតុអ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងស្ទូចយករថយន្តទៅរក្សាទុក រង់ចាំដោះស្រាយគ្នាតាមច្បាប់ផងដែរ៕

មតិយោបល់