ព័ត៌មានជាតិ

មន្ត្រីនគរបាលខេត្តកណ្តាលម្នាក់ ដួលម៉ូតូស្លាប់ដោយមិនដឹងមូលហេតុ!

កណ្តាល: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមន្ត្រីនគរបាលខេត្តកណ្តាលម្នាក់ បានដួលម៉ូតូស្លាប់ ដោយមិនដឹងមូលហេតុ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០នាទីយប់ នៅលើកំណាត់ផ្លូវជាតិ៣៨០ ក្នុងភូមិទួលមាស ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។

មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHonda dream សេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ ពាក់ស្លាកលេខ កណ្តាល 1Y-8035 បើកបរ ដោយឈ្មោះ យឹម ប៊ុណ្ណា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរនគរបាលខេត្តកណ្តាល (មិនពាក់មួកសុវត្ថិភាព) មានទីលំនៅបច្ចុប្បន្នភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្តាល បើកបរម៉ូតូពីជើងទៅត្បូង ពេលបើកបរមកដល់ចំណុចកើតហេតុក៏បានដួលស្លាប់នៅកន្លែងកើតហេតុ ដោយមិនដឹកថាបុកជាមួយនឹងអ្វីនោះទេ ដោយសារកន្លែងកើតហេតុមានស្ថានភានស្ងាត់ដាច់ឆ្ងាយពីភូមិនឹងមានស្ថានភាពងងឹត។

ក្រោយកើតហេតុ សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវលើករណីនេះ ។ ចំណែកវត្ថុតាងត្រូវបានសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកល្វាឯម៕

មតិយោបល់