Post News Media ព័ត៌មានជាតិ ហៅមួយយប់ មិនប...

ហៅមួយយប់ មិនបើកទ្វារលុះព្រឹកឡើង ស្រាប់តែប្រទះឃើញចង.កក្នុងបន្ទប់ស្លាប់បាត់

ភ្នំពេញ: យុវជនម្នាក់ ក្រោយពីទាស់សម្តី ជាមួយបងប្រុសរបស់ខ្លួន បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលលេខ១៣ ជាន់ទី២ ស្ថិតក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧និង២៥នាទីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨ ។

សពជនរងគ្រោះមានឈ្មោះ ឆៃ ឆាន ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុ រួមជាមួយបងប្រុសម្នាក់ទៀត ជាកម្មកររោងចក្រដូចគ្នា មានស្រុកកំណើតភូមិត្រាំខ្នា ឃុំត្បែង សរុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ កាលពីល្ងាចថ្ងៃទី០១ ខែធ្នូ យុវជនរូបនេះ បានទាស់សម្តីជាមួយបងប្រុស រួចក៏ចូលក្នុងបន្ទប់ ខ្ទាស់ទ្វារដាក់គន្លឹះបាត់ទៅ រីឯបងប្រុស ធ្វើការយប់ផង ក៏ចេញទៅរោងចក្របាត់ លុះវិលមកវិញ ទោះជាហៅប្អូនឲ្យបើកទ្វារយ៉ាងណាក៏មិនឆ្លើយ ទើបដេកក្រៅបន្ទប់មួយយប់ ព្រឹកឡើងនៅថ្ងៃទី០២ ក៏ បានហៅប្អូនឲ្យបើកទ្វារទៀត នៅតែមិនឆ្លើយ រហូតដល់ម៉ោង៧និង២០នាទី ទៅហើយ ក៏ចិត្តសម្រេចគាស់បង្ហើបបង្អួច ក៏ប្អូនប្រុស ប្អូនចង.កសម្លាប់ខ្លួនបាត់ទៅហើយ ទើបឆោឡោ រាយការណ៍ប្រាប់សមត្ថកិច្ច ។

ក្រោយពីសមត្ថកិច្ចជំនាញ ធ្វើការពិនិត្យ និងកោសល្យវិច័យរួច ឃើញថា យុវជនខាងលើពិតជាចង.កសម្លាប់ខ្លួនឯងមែន ទើបប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅស្រុក ធ្វើបុណ្យទៅតាមប្រពៃណី៕

Loading...