Post News Media ព័ត៌មានជាតិ ស្លុតចិត្ត! ប...

ស្លុតចិត្ត! ប្រពន្ធទ្រហោយំ ក្រោយឃើញប្ដីស្លាប់ ដោយចង.កក្នុងបន្ទប់ទឹក

កណ្តាល: នៅវេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី០២ ខែធ្នូ​ ឆ្នាំ២០១៨ មានករណីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន នៅចំណុច​បន្ទប់ទឹកផ្ទះជនរងគ្រោះ ស្ថិតនៅភូមិវាលធំ ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម​ ខេត្តកណ្តាល។

ជនរងគ្រោះ ឈ្មោះ រឿន​ វិន ភេទប្រុស អាយុ២៥​ ឆ្នាំ ជនជាតិ ខ្មែរ​ មុខរបរ កសិករ។

វត្ថុតាងនៅកន្លែងកើតហេតុ រួមមាន៖
-លិខិតបណ្តាំ​ ១ច្បាប់ (សរសេរក្នុងសៀវភៅតូច)
-ខ្សែ​ និង​សារុងចង.ក ត្រូវបានក្រុមគ្រួសារ (ដុតចោលក្រោយពេលកើតហេតុ)។

តាមការបំភ្លឺ​របស់ឈ្មោះរី​ មុំ​ ភេទស្រី (ត្រូវជាបងជីដូនមួយ)​ បានឲ្យដឹងថា កាលពីព្រឹកមុនពេលកើតហេតុ ជនជនរងគ្រោះ បានឈ្លោះប្រកែកគ្នា ជាមួយប្រពន្ធ តែមិនមានបង្កបញ្ហាអ្វីទេ​ ក្រោយមកប្រពន្ធ ក៏បានចេញពីផ្ទះ ទៅផ្ទះរបស់ម្តាយ។
លុះដល់ម៉ោង០៧យប់ជាង​ ឈ្មោះរី​ មុំ​ បានមកពីបុណ្យនៅក្នុងភូមិ ហើយបានត្រឡប់មកផ្ទះវិញ ឃើញតែកូនប្រុសជនរងគ្រោះដេក​លើគ្រែ​ មិនឃើញអ្នករងគ្រោះ ភ្លាមនោះឈ្មោះ រី​ មុំ​ បានទូរសព្ទ័ទៅប្រពន្ធជនរងគ្រោះឲ្យមកផ្ទះ​ ភ្លាមនោះប្រពន្ធជនរងគ្រោះ ក៏បានមកដល់ផ្ទះ​ ហើយដើររកជនរងគ្រោះ ដោយទៅដល់មុខបន្ទប់ទឹក ឃើញស្បែកជើងជនរងគ្រោះនៅពីមុខទ្វារបន្ទប់ទឹក​ ហើយប្រពន្ធ ក៏ច្រានទ្វារបន្ទប់ក៏ឃើញប្តីចង.ក​នៅក្នុងបន្ទប់ទឹក​ បានស្រែកទ្រហោយំ ហៅបងប្អូនឲ្យជួយសង្រ្គោះ​ ប៉ុន្តែជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

ក្រោយកើតហេតុ កម្លាំងផ្នែកជំនាញប៉ុស្តិ៍រដ្ឋបាលពាមឧកញ៉ាអុង លោកមេឃុំ​ លោកមេភូមិ លោកគ្រូពេទ្យបង្អែកស្រុកល្វាឯម បានធ្វើការពិនិត្យសាកសព និងបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារចង.ក
ពិតប្រាកដមែន។ រួចក៏ប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Loading...