Post News Media ព័ត៌មានជាតិ រថយន្តពីរប៉ះទ...

រថយន្តពីរប៉ះទង្គិចគ្នា ស្លាប់ និងរបួស ២នាក់ នៅកំពង់ស្ពឺ

កំពង់ស្ពឺ: កាលពីវេលាម៉ោង ០៤ និង៤០នាទី ទាបភ្លឺឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាណ៍មួយ រវាងរថយន្ត និងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសម្នាក់ នៅលើផ្លូវជាតិលេខ៤ ចន្លោះគម៩១-៩២ ត្រង់ចំណុចភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

រថយន្តមួយគ្រឿងម៉ាកហ៊ីណូ ពណ៌សទ្រុងក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3F-2193 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានធ្វើដំណើរពីកើតទៅលិច មកដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាក់លេខ ភ្នំពេញ 3C-2193 បើកបរដោយឈ្មោះ វី សម្ភស្ស ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិជាលា ឃុំជាលា ស្រុកបាធាយន៍ ខេត្តកំពង់ចាម បណ្តាលឲ្យអ្នកបើករបួសស្រាល និងអ្នករួមដំណើរជាមួយ ឈ្មោះ ផេង ភេទប្រុសអាយុ ៥៥ឆ្នាំ នៅភូមិតាពយ ឃុំសំបូរ៍ ស្រុកបាធាយន៍ ខេត្តកំពង់ចាម ត្រូវជាព្រូរថយន្ត ស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកបររថយន្តហ៊ីណូ ចុះរត់គេចខ្លួនបាត់។

តាមសមត្ថកិច្ច បានឲ្យដឹងថា ក្រោយកើតហេតុរថយន្តទាំងពីរ និងតូបលក់ដូរបានខូចខាតយ៉ាងធ្ងន់ធ្ងរ៕

Loading...