ព័ត៌មានជាតិ

អគ្គិភ័យឆេះខ្សែភ្លើងយ៉ាងសន្ធោសន្ធៅ ផ្អើលប្រជាពលរដ្ឋ និងសមត្ថកិច្ចអន្តរាគមន៍ទាំងយប់

បន្ទាយមានជ័យ: កាលពីវេលាម៉ោង ៩ និង៣០នាទីយប់ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីឆ្លងចរន្តខ្សែភ្លើង បណ្តាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅ ប៊ិះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ តែសំណាងល្អ មិនបង្កឲ្យនរណាម្នាក់របួស ឬខូចខាតព្រទ្យសម្បត្តិឡើយ។

ហេតុការណ៍នេះ កើតទ្បើងនៅក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីនេះ ដោយសារខ្សែភ្លើង ខ្សែកាប រួមទាំងខ្សែអិនធឺណែត រញ៉េរញ៉ៃ គ្មានរបៀបរៀបរយ ទើបបង្កឲ្យមានអគ្គិភ័យឆាបឆេះបែបនេះ។

អគ្គិភ័យនេះ កម្លាំងនគរបាលអាវុធហត្ថ អាជ្ញាធរ រួមទាំងប្រជាពលរដ្ឋជាច្រើននាក់ នាំគ្នាយកបំពង់ផ្សែងពន្លត់អគ្គិភ័យ អស់ជាច្រើនបំពង់បាញ់ពន្លត់ ដោយរយ:ពេលប្រមាណ៤០នាទី ទើបរលត់ជាស្ថាពរ៕

មតិយោបល់