ព័ត៌មានជាតិ

​Update៖ ឃាត់ខ្លួនជនដៃដល់​ម្នាក់ ដែលកាប់បុរសម្នាក់ ក្នុងពេលផឹកស្រាក្លែមសម្តី…​​!

​កំពង់ស្ពឺ: កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០១ ​ខែធ្នូ ឆ្នាំ២០១៨ នៅភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ មានជនល្មើសឈ្មោះ រិន ឈាន ភេទប្រុស អាយុ៣៧ឆ្នាំ បានយកកាំបិតផ្គាក់ កាប់ជនរងគ្រោះឈ្មោះ សែម រ៉ី ភេទប្រុស អាយុ៣៧ឆ្នាំ ចំនួន៤កាំបិត​បណ្តាលឲរបួសធ្ងន់ ខណ:ដែលជនល្មើសនិងជនរងគ្រោះ
ផឹកស្រាតែ២នាក់​។

ក្រោយហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យកាល់ម៉ែត ឯជនល្មើសបានរត់ចូលព្រៃគេចខ្លួន ។ រហូត
ថ្ហៃទី០២ខែឆ្នាំដដែល ម៉ោង១២និង៣០នាទី ត្រូវបាននគរបាល ស្រុកឱរ៉ាល់ និងភ្នំស្រួច ឃាត់ខ្លួនបាន​។

ជនល្មើសធ្លាប់កាប់ជនរងគ្រោះឈ្មោះ ឆៃ សុខ ភេទប្រុស អាយុ៣៥ឆ្នាំ នៅភូមិ៣ ឃុំអន្លង់រមៀត បណ្តាលឲ្យរបួសធ្ងន់ កាលពីឆ្នាំ២០១២ ហើយរត់គេចខ្លួន ទៅរស់នៅជាមួយប្អូន នៅស្រុកព្រែកប្រសប ខេត្តក្រចេះ​៕​

មតិយោបល់